• 2021-04-14 10:21:13
  • ព័ត៌មាន

ប្រកាសមិញៗនេះ! មានអាជីវករនៅ ៦ផ្សារផ្សេងគ្នា រកឃើញវិជ្ជមាន​កូវីដ

  • 2021-04-14 10:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសអត្តសញ្ញាណអ្នកជំងឺកូវីដ​ ទើបឆ្លងថ្មី ទាំង ១៤៥ នាក់ថ្ងៃនេះ។ ក្នុងនោះដែរ មានអាជីវករដែលលក់ដូរនៅផ្សារចំនួន ៦ ដែលមានដូចជា ផ្សារដើមគរ, ផ្សារឈូកវ៉ា២, ផ្សារតាំងក្រសាំង, ផ្សារអ៊ីអន (១&២), ផ្សារចាស់ និងផ្សារអូរឬស្សី។

គួរបញ្ជាក់ដែរថា ផ្សារទាំង ៦ខាងលើមានផ្សារមួយចំនួន ត្រូវបានផ្អាកជាបណ្តោះអាសន្នដែលមានដូចជា ផ្សារអូរឬស្សី និងផ្សារចាស់។ យ៉ាងណាមិញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់យកសំណាកពិនិត្យ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ក្នុងករណីដែលមានការពាក់ព័ន្ធ ឬមានចេញរោគសញ្ញាមួយចំនួនដូចជា គ្រុនក្តៅ, ក្អក, កណ្តាស់, ឈឺបំពង់ក, ដកដង្ហើមខ្លីៗ សូមមេត្តារួសរាន់យកសំណាកពិនិត្យ។

ចំពោះទីតាំងដែលអាចពិនិត្យបានមានដូចជា វិទ្យាល័យបាក់ទូក, វិ.បឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យសូវៀត, សាលាមឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យតាមបណ្តាខេត្តនានា ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់