• 2021-04-15 02:32:55
  • ព័ត៌មាន

សូមជ្រាប! អ្នកភ្នំពេញ និងអ្នកតាខ្មៅ អាចទៅទិញម្ហូបអាហារបាន តែត្រូវមានឯកសារ និងលក្ខខណ្ឌទាំងនេះ

  • 2021-04-15 02:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់ថ្ងៃទី ១៤ មេសា ២០២១ នេះ ប្រជាជននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានសម្រុកទៅទិញស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ សម្ភារប្រើប្រាស់ស្តុកទុក បន្ទាប់ពីទទួលបានព័ត៌មានថានឹងមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។ ប្រការនេះបានបង្កហានិភ័យខ្លាំង នៃការរីករាលដាលវីរុសកូវីដ១៩ កាន់តែខ្លាំងក្នុងសហគមន៍ ។

យ៉ាងណាមិញ តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃដដែលនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងអំឡុងពេលបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ឬសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ គឺត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ដោយអាជ្ញាធរមានសមត្ថកិច្ច ។ ការធ្វើដំណើរក្នុងគោលបំណងនេះអនុញ្ញាតបានយ៉ាងច្រើនសមាជិក ២ នាក់ក្នុងមួយគ្រួសារ និង មិនឱ្យលើសពី ៣ដងក្នុង ១សប្ដាហ៍ ។

បន្ថែមលើសពីនេះ ការអនុញ្ញាតនេះ ចំពោះទីតាំង ដែលនៅជិតទីតាំងភូមិសាស្ត្រដែលខ្លួនរស់នៅ និងត្រូវភ្ជាប់ទៅជាមួយ អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួន ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ចំណុចនេះអាចបញ្ជាក់បានថា ទីតាំងលក់ម្ហូបអាហារ គ្រឿងឧបភោគ បរិភោគ គឺអនុញ្ញាតឱ្យមាន មិនមែនបិទសម្លាប់ប្រជាជន ដោយអត់ម្ហូបអាហារទទួលទាននោះទេ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់