• 2021-04-15 03:46:21
  • ព័ត៌មាន

អ្នកផឹកស៊ីសូមជ្រាប! សម្ដេចសូមឱ្យផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ នៅទូទាំងប្រទេស

  • 2021-04-15 03:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវសូមឱ្យផ្អាកការលក់ដូរគ្រឿស្រវឹង ស្រា បៀយែ នៅទូទាំងប្រទេសកម្ពុជា មិនមែនតែក្នុងទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញនោះទេ ។ យ៉ាងណាមិញសម្ដេចសូមឱ្យអ្នកលក់ដូរបន្តលក់ភេសជ្ជៈ ទឹកក្រូច ទឹកសុទ្ធ ដែលជាប្រភេទស្បៀងអាហារចាំបាច់ ។

សម្តេចតេជោថ្លែងក្នុងសន្និសីទកាសែតនៅវិមានសន្តិភាពកាលពីកន្លងទៅ

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសំណូមពរមិនមែនគ្រាន់តែទីក្រុងភ្នំពេញទេ នៅតាមខេត្តនានាឥលូវនេះកំពុងតែមានការស៊ីផឹករីករាលដាល ហើយដោយគ្មានការត្រួតពិនិត្យបាន សម្រាប់ក្រុមស៊ីផឹកខ្ញុំសុំអំពាវនាវសុំឱ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ចៀសនូវការស៊ីផឹកដែលគ្មានការចាំបាច់នៅតាមទីកន្លែងខ្លះ ហើយនៅទីក្រុងភ្នំពេញគ្រឿងស្រវឹងមិនមែនចាត់ទុកជាប្រភេទស្បៀងមួយនោះទេ ពិតមែនហើយគេចាត់ទុកថាស្រា បៀយ៊ែ គឺជាប្រភេទស្បៀង ក៏ប៉ុន្តែខ្ញុំសុំស្នើឱ្យនៅក្នុងរាជធានីភ្នំពេញផ្អាកការលក់ស្រា ផ្អាកការលក់បៀយ៊ែនៅក្នុងរយៈពេល ១៤ ថ្ងៃនេះ»៕

អត្ថបទ៖ MC Chandarareth

មតិយោបល់