• 2021-04-15 07:29:50
  • ព័ត៌មាន

ស្លុតចិត្តណាស់ វីដេអូស្ដែងៗមុននេះ ឡានពេទ្យដង្ហែដូចក្បួនរាប់គ្រឿង ទៅដឹកអ្នកជំងឺកូវីដ

  • 2021-04-15 07:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាកម្រឃើញណាស់ នៅរសៀលថ្ងៃទី ១៥ មេសា ឆ្នាំ ២០២១ នេះ ត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ថ្ងៃទី ២ មានរថយន្តសង្គ្រោះបន្ទាប់រាប់គ្រឿង បានឈប់ដង្ហែគ្នាស្ទើរដាច់កន្ទុយភ្នែក ដើម្បីទៅទទូលអ្នកជំងឺកូវីដ ១៩ យកទៅព្យាបាលនៅមន្ទីរពេទ្យ ។

តាមរយៈទំព័រហ្វេសប៊ុកផេកសាលាសង្កាត់ស្ទឹងមានជ័យបានធ្វើការ Live​ ផ្ទាល់ពីសកម្មភាពរថយន្តសាមុយជាច្រើនគ្រឿងកំពុងឈប់ដង្ហែគ្នានៅលើផ្លូវ និងមានអាជ្ញាធរទំនាក់ទំនងខ្វាត់ខ្វែងទៅកាន់អ្នកជំងឺទាំងនោះ ដើម្បីមកឡើងរថយន្តពេទ្យទាំងនោះ ។ បន្ទាប់ពីបានឃើញវីដេអូផ្សាយផ្ទាល់នោះហើយ ធ្វើឱ្យមហាជនមានក្ដីតក់ស្លុត និងជាសារដាស់តឿនមួយបន្ថែមទៀតសូមឱ្យប្រជាជនគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ MC Chandarareth

មតិយោបល់