• 2021-04-16 09:37:48
  • ព័ត៌មាន

CEO ​របស់ Pfizer ​ថា​អ្នក​ចាក់​វ៉ាក់សាំង​២​ដូស​ហើយ ទំនង​ជា​ត្រូវចាក់​​ដូស​ទី​៣ទៀត

  • 2021-04-16 09:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Albert Bourla ​ប្រធាន​ក្រុមហ៊ុន Pfizer ​បាន​អះអាង​ថា​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ចំនួន​២​ដូស​រួច​ហើយ ​ទំនង​ជា​ត្រូវ​ចាក់​ដូស​ទី​៣​ទៀត ​នៅ​៦​ខែ​បន្ទាប់ ​ដើម្បី​រក្សា​ប្រសិទ្ធភាព​វ៉ាក់សាំង​ការពារ​បាន​ល្អ។

​តាម​ការ​សិក្សា​កន្លង​មក​វ៉ាក់សាំង Pfizer ​អាច​ការពារ​បាន​ល្អ ​លើស​៩០​% ​ហើយ​អ្នក​ដែល​ចាក់​បាន​២​ដូស​ហើយ ​គឺ​អាច​មាន​រយៈ​ពេល​ការពារ​ខ្លួន​ពី​វីរុស​កូវីដ​១៩ ​បាន​ដល់​៦​ខែ​ដល់​១២​ខែ។ ​ទន្ទឹម​គ្នា​នេះ​ដែរ ​ក្រុមហ៊ុន​កំពុង​សិក្សា​ចាក់​ដូស​ទី​៣​បន្ថែម​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​វ៉ាក់សាំង។ ដោយ​ដូស​ទី​៣​នេះ ​ទំនង​ជា​ត្រូវ​ចាក់​បន្ទាប់​ពី​ចាក់​ដូស​ទី​២​បាន​៦​ខែ​ហើយ។

​បើ​តាម​លោក Bourla ​បាន​បង្ហើប​ថា​វា​អាច​ទៅ​រួច​ដែល​គ្រប់​គ្នា​ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ​នេះ​ជា​ប្រចាំ​ឆ្នាំ​តែ​ម្ដង។ ដែល​ដូច​ទៅ​នឹង​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ដែរ។ រំលឹក​ថា Pfizer ​នេះ ជា​វ៉ាក់សាំង​ដែល​កំពុង​ពេញ​និយម ​ហើយ​សហរដ្ឋ​អាមេរិក​កំពុង​ប្រើប្រាស់​វា​សម្រាប់​ចាក់​ឱ្យ​ប្រជាជន ​ជាមួយ​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត​គឺ Moderna ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់