• 2021-04-16 11:15:04
  • ព័ត៌មាន

តំណាងរាស្ត្រ​ស្រុក​កាណាដា​មួយ​រូប ស្រាត​ននលគក​អំឡុង​ពេល​ប្រជុំ​សភា​តាម Zoom

  • 2021-04-16 11:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាងរាស្ត្រ​តំបន់​កេបិក​ប្រទេស​កាណាដា​លោក Will Amos ត្រូវ​បាន​គេ​ថត​ជាប់​ស្រាត​ទាំង​ល្វែង​លើ និង​ល្វែង​ក្រោម អំឡុង​ពេល​ប្រជុំ​សភា​តាម​ប្រព័ន្ធ​វីដេអូ​ Zoom កាល​ពី​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០២១ កន្លង​ទៅ។

អំឡុង​ពេល​ប្រជុំ​សុខៗ​ គេ​ក៏​សង្កេត​ឃើញ​ថា បុរស​អាយុ​៤៦ឆ្នាំ​រូប​នេះ​​ទើប​តែ​ចូល​ក្នុង​ប្រជុំ Zoom នោះ​ ដែល​គេ​អាច​មើល​ដឹង​ថា ប្រព័ន្ធ​សំឡេង​របស់​លោក​ទើប​តែ​ភ្ជាប់​នឹង​កម្មវិធី​ប្រជុំ ស្រប​ពេល​ដែល​ផ្ទាំង​វីដេអូ​លោត​មក​ ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង ដែល​បណ្ដាល​ឲ្យ​គេ​ឃើញ​សាច់ដុំ​ក្បាល​ពោះ ៦កង់​របស់​លោក ជាមួយ​ការ​បិទ​បាំង​តិចតួច​នៅ​​ប្រដាប់​សំខាន់​។

តំណាងរាស្ត្រ​មក​ពី​គណបក្ស​ផ្សេង​ពី​លោក Amos លោកស្រី Claude DeBellefeuille បាន​លើកឡើង​ថា៖ " ទោះ​បី​ជា​លោក​មាន​រូបកាយ​យ៉ាង​ល្អ​ពិត​មែន តែ​លោក​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​ ជាពិសេស​នៅ​ពី​មុខ​កាមេរ៉ា​តែ​ម្ដង " ។

ក្រោយ​ហេតុការណ៍​នេះ​ភ្លាម​ លោក​ Amos បាន​ចេញ​សារ​សុំ​ទោស​តាម​បណ្ដាញ​ Twitter ដោយ​បកស្រាយ​ថា​ លោក​ទើបតែ​មក​ពី​រត់​ហាត់​ប្រាណ ហើយ​ក៏​ផ្លាស់​ប្ដូរ​ខោអាវ​ពី​អាវ​ហាត់​ប្រាណ មក​អាវ​ធ្វើ​ការ​ភ្លាមៗ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់