- 2021-04-17 04:04:45
- ព័ត៌មាន
វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជាហើយ
- 2021-04-17 04:04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជាហើយ
ចន្លោះមិនឃើញ
វ៉ាក់សាំងស៊ីណូវ៉ាក់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ចំនួន ៥០ម៉ឺនដូសពីសាធារណរដ្ឋប្រជាមានិតចិនបានមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី ១៧មេសា ២០២១នេះ ។
តាមការឱ្យដឹងពីស្ថានទូតចិនប្រចាំកម្ពុជាក៏បានឱ្យដឹងដែរថា វ៉ាក់សាំងចិនSinovacដែលជាការបញ្ជាទិញជំហានទីពីររបស់ រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូសបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសាខាងនេះ។
ស្ថានទូតចិននៅកម្ពុជាបានឱ្យដឹងថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ ៕
រូបភាព៖ BTV Cambodia