- 2021-04-17 11:47:02
- ព័ត៌មាន
បុគ្គលិកមន្ទីរពេទ្យលោកសង្ឃជាង ២០នាក់ ឆ្លងកូវីដ១៩ បន្តបន្ទាប់គ្នា
- 2021-04-17 11:47:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកមន្ទីរពេទ្យលោកសង្ឃជាង ២០នាក់ ឆ្លងកូវីដ១៩ បន្តបន្ទាប់គ្នា
ចន្លោះមិនឃើញ
នៅថ្ងៃៃទី ១៧ មេសា ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញអត្តសញ្ញាណ អ្នកឆ្លងវីរុសកូវីដ ១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយមានចំនួន ២២៧នាក់ ជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ ។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ បើតាមបញ្ជីរាមនាមរបស់សាលារាជធានីភ្នំពេញ មានបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ចំនួន ២២ នាក់ ។ យ៉ាងណាក្ដីមិនមានការបញ្ជាក់ទេថា បុគ្គលិកទាំង ២២នាក់នោះ ជាគ្រូពេទ្យ ឬជាបុគ្គលិកផ្នែកអ្វីនោះទេ ។
យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ៕
សូមមើលសេចក្ដីជូនដំណឹងខាងក្រោមនេះ៖