• 2021-04-21 07:19:40
  • ព័ត៌មាន

ជិះឡានទៅធ្វើការជាមួយគ្នាទាំងក្រុមៗ ទើបដឹងកម្មការិនីរោងចក្រ 7NG ម្នាក់ឆ្លងកូវីដ

  • 2021-04-21 07:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មការិនីរោងចក្រដែលបម្រើការងារនៅរោងចក្រ «ស្តារឡៃថ៍ អឹតែរឹល មេនូហ្វេកឆឺរីង» ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយជិះឡានទៅធ្វើការជាមួយគ្នាច្រើនទាំងក្រុម ទើបដឹងថាមានវិជ្ជមានកូវីដ១៩ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែងនៅមុននេះបន្តិច។

កម្មការិនីមានឈ្មោះ ឌឿន ចន្ធា អាយុ២៣ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានឆ្លងកូវីដ-១៩ ហើយអ្នកដែលពាក់ព័ន្ធជាមួយកម្មការិនីរូបនេះ តាមព័ត៌មាន ចេញផ្សាយដោយ Fresh News គឺមានចំនួនជិត៦០នាក់ ដែលរួមដំណើរក្នុងរថយន្តជាមួយគ្នានឹងក្រុមគ្រួសារ ៩នាក់ទៀត ត្រូវបានអាជ្ញាធរយកទៅធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។

រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវ ដល់កម្មករ កម្មការិនីរោងចក្រ 7NGទាំងអស់ដែលរស់នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំងខេត្ដព្រៃវែង ដែលមានការពាក់ព័ន្ធជាមួយកម្មការិនីម្នាក់ ដែលបម្រើការងារនៅរោងចក្រ 7NG ក្នុងអាគារទី៤ សូមរាយការណ៍បន្ទាន់មកអាជ្ញាធរឃុំ ដេីម្បីមានវិធានការទប់ស្កាត់អោយបានទាន់ពេលវេលា៕

អត្ថបទដោយ៖ Su In

មតិយោបល់