• 2021-04-24 09:17:17
  • ព័ត៌មាន

រអ៊ូនៅផ្ទះធុញថប់! មករៀនវិធីរៀបបន្ទប់ឲ្យស្អាតភ្លឹងចាយពេលតែ ៣០នាទី ជួយសុខភាពផ្លូវចិត្ត និងកាយ

  • 2021-04-24 09:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលបិទខ្ទប់ទីក្រុងដោយសារកូវីដ-១៩ អ្នកមិនអាចចេញក្រៅផ្ទះបានឡើយ។ បន្ទប់គេងជាកន្លែងដែលអ្នកត្រូវចំណាយពេលនៅច្រើនជាងគេបំផុត ជាពិសេសអ្នកដែលត្រូវសិក្សា និងធ្វើការពីផ្ទះតាមអនឡាញ ដើម្បីស្ងប់ស្ងាត់។

ហេតុនេះហើយ ដើម្បីកុំឱ្យស្ត្រេស ធុញថប់ ស្មុគស្មាញ ទាំងចិត្ត និងកាយ គួរតែរៀបចំបន្ទប់របស់អ្នកសារជាថ្មី និងគួរព្យាយាមរៀបឲ្យបន្ទប់ស្រឡះបំផុតតាមដែលអាចធ្វើបាន។

គួរចាប់ផ្តើមពី ទុកដាក់របស់ដែលសំខាន់ និងត្រូវការជាចាំបាច់ របស់ដែលមិនសូវប្រើ គួរទុកដាក់ឲ្យឆ្ងាយ ឬក្នុងបន្ទប់ដាក់អីវ៉ាន់។

ខាងក្រោមនេះ ជាវិធីសម្អាត និងរៀបចំបន្ទប់គេងឱ្យស្អាតក្នុងរយៈពេលតែ ៣០នាទីប៉ុណ្ណោះ៖

  • ៣ នាទី ប្រមូលឧបករណ៍សម្រាប់សម្អាត ដូចជា ៖ កន្ត្រកដាក់អីវ៉ាន់ ធុងសម្រាម ក្រណាត់ជូត ម៉ាស៊ីនប៉ូបធូលី ឬអំបោស ដាក់នៅក្បែរដៃស្រួលក្នុងការសម្អាត។
  • ៥ នាទី ប្រមូលសម្លៀកបំពាក់៖ យកខោអាវប្រឡាក់ដាក់ក្នុងកន្ត្រកបោកគក់ ខោអាវស្អាតរៀបដាក់ក្នុងទូរ ដាក់បែបព្យួរលឿន ជាងបត់)។
  • ៣ នាទី បោសសំរាម បោះចោលរបស់គ្មានបានការ ឬសំរាមចោលឱ្យអស់ នោះបន្ទប់អ្នកនឹងគ្មានក្លិនមិនល្អ ព្រមទាំងស្រឡះ។
  • ៥ នាទី រៀបចំគ្រែគេង រៀបគ្រែឱ្យមានរបៀប។ បើអាចសូមដាក់ខ្នើយកើយ និង ភួយក្នុងទូរ ដើម្បីកុំឲ្យងាយមានធូលីដីកាន់ជាប់ ។ ពេលត្រូវការប្រើចាំដកយកចេញមកប្រើ។
  • ១ នាទី ទុករបស់ដែលមិនចង់ឱ្យគេឃើញដូចជា៖ ខោ ឬ អាវក្នុងស្ត្រី គួរដាក់ក្នុងទូរបិទជិត។
  • ៥ នាទី យករបស់ដែលមិនចាំបាច់ត្រូវប្រើប្រាស់ប្រចាំថ្ងៃ ចេញឱ្យអស់។
  • ៣ នាទី បោសសម្អាតធូលីដី
  • ៥ នាទី ជូតឥដ្ឋសម្លាប់មេរោគ
  • បើកបង្អួចឲ្យមានពន្លឺថ្ងៃ និងខ្យល់ចេញចូល (យ៉ាងហោចណាស់ ៣០នាទី ទៅ ១ម៉ោង រាល់ថ្ងៃ)។
បន្ទប់គេងជាក់ស្តែងក្នុង បុរី សុវណ្ណភូមិ ផ្ទះវីឡា ទោល DELUXE A

រាល់ថ្ងៃ ចំណាយពេលធ្វើរឿងទាំងនេះ ៣០នាទី អាចចាត់ទុកវាដូចជាការហាត់ប្រាណសម្រួលសរសៃ បានទាំងសុខភាព និងអារម្មណ៍ស្រស់ថ្លា។

ដើម្បីឱ្យកាន់ស្រស់ស្រាយ បើអ្នកជាមនុស្សដែលចូលចិត្តនៅក្នុងបន្ទប់ច្រើនជាងនៅខាងក្រៅនោះ គឺ គួរដាំដើមឈើដាក់ថូ (រុក្ខជាតិដែលនៅក្នុងម្លប់បាន) ថូផ្កា អំពូលភ្លើងតូចៗ និងគួរ ទើបល្អចំពោះសុខភាព។

បើអ្នកកំពុងរស់់នៅក្នុងផ្ទះចាស់ ដែលមិនសូវមានខ្យល់អាកាសល្អ ពិបាករៀបចំឲ្យស្អាត អ្នកគួរចាប់ផ្តើមគិតគូរទិញផ្ទះ ឬ បង់រំលស់ ផ្ទះវីឡាទោលមួយ ក្នុង បុរីសុវណ្ណភូមិ ដែលនៅមិនឆ្ងាយប៉ុន្មានពីភ្នំពេញ កំពុងលក់ក្នុងតម្លៃសមរម្យបំផុត។

បុរីសុវណ្ណភូមិ មានផ្លូវខ្វាត់ខ្វែង ដើមឈើបៃតង ម្លប់ត្រឈឹងត្រឈៃ ផ្តល់ជូនផាសុកភាព និងអារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃ ជាមួយប្រភេទ ផ្ទះល្វែងពាណិជ្ជកម្ម និង ផ្ទះវីឡាទោល ៖ វីឡាទោល Deluxe A , វីឡាទោល Deluxe B, វីឡាទោល Deluxe B1, B2, B3, និង BX

នៅពាក់កណ្ដាលខែ ឧសភា ២០២១ ខាងមុខនេះ គម្រោងទី៣ របស់បុរី សុវណ្ណភូមិ នឹងបើកលក់ម៉ូដផ្ទះថ្មី មួយទៀតជាលើកដំបូងបង្អស់ គឺ វីឡាទោល DELUXE BX ជាមួយតម្លៃពិសេសមិនធ្លាប់មាន គឺ ត្រឹមតែ ២៩៨៨៨ ដុល្លារប៉ុណ្ណោះ។

ភាពលេចធ្លោរបស់ បុរីសុវណ្ណភូមិ គឺ ៖

  • ផ្ទះជាប្រភេទវីឡាទោលដាច់ៗពីគ្នា មានច្រើនទំហំ តម្លៃសមរម្យ (ចាប់ពី ៤ម៉ឺនដុល្លារឡើងទៅ) ។ បញ្ជាក់៖ តម្លៃក្នុងពេលកំពុងសាងសង់។
  • មានសល់ដី ជាចំណតរថយន្ត និង ទីធ្លាជុំវិញផ្ទះ (អាចដាំដំណាំ ឬសួនបាន)
  • ធានាលើគុណភាពសំណង់ និងបរិក្ខាប្រើប្រាស់ក្នុងផ្ទះមានស្តង់ដារ
  • តូច តែទាំងម៉ូដ ខាងក្នុង និង ក្រៅស្អាត (មិនចេះហួសសម័យ)
  • ផ្ទៃដី ៧ពាន់ម៉ែត្រការ៉េ គឺជាសួនច្បារ សម្រាប់លំហែអារម្មណ៍
  • មានផ្លូវសម្រាប់រត់ហាត់កីឡា ឬ ធាក់កង់ដាច់ដោយឡែកជុំវិញបុរី
  • នឹងមានរងដាំបន្លែ ប្រចាំគ្រួសារក្នុងសហគមន៍
  • លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់ អំណោយផលសម្រាប់អ្នកមានជីវភាពមធ្យម ។
ឌីហ្សាញផ្ទៃខាងក្នុង បុរី សុវណ្ណភូមិ ផ្ទះវីឡា ទោល DELUXE B 1

បុរីសុវណ្ណភូមិ សង់លើទំហំដី ២៣ហិកតា ជាគម្រោងអភិវឌ្ឍដ៏ធំមួយនៃ ក្រុមហ៊ុនសំណង់ PARKCO ESTATES CO., LTD ត្រូវបានអភិវឌ្ឍឡើងតាមគោលគំនិតឌីហ្សាញបែបប៉ែកអឺរ៉ុប «តូច តែស្រឡះ» ក្នុងចក្ខុវិស័យ ចង់ផ្តល់ជូន ពលរដ្ឋខ្មែរ នូវលំនៅឋាន ក៏ដូចជាសហគមន៍សម្រាប់រស់នៅប្រកបដោយផាកសុខភាព និងសុភមង្គលយូរអង្វែងតកូនតចៅ ។

កាន់តែច្បាស់ពីគុណភាពសំណង់ ក៏ដូចជាម៉ូដផ្ទះ សូមទៅមើលដោយផ្ទាល់នៅទីតាំងផ្ទះគំរូ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

ព័ត៌មានលម្អិត ៖

  • ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A

  • លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

  • ហ្វេសប៊ុកផេក៖ BoreySovannaphumi

ប្រភព៖ Realsimple ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់