• 2021-04-23 10:34:01
  • ព័ត៌មាន

ប្រសិទ្ធភាពខ្លាំងអស្ចារ្យមែន! ម៉ាស់ថ្មី Wakamono នេះ អាចប្រឆាំងនឹងវីរុសកូរ៉ូណា បានរហូត ៩៩%

  • 2021-04-23 10:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wakamono គឺជាម៉ាស់ដំបូងគេ នៅក្នុងសកលលោក ដែលត្រូវបានអនុម័តដោយស្ថាប័នស្លាកសញ្ញា CE អឺរ៉ុប ដើម្បីអាចបង្ហាញស្លាកលើប្រអប់ថា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា ៩៩ % ។ បច្ចុប្បន្ន ម៉ាស់នេះ ត្រូវបានដាក់លក់នៅក្នុងបណ្ដាប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន អាណាណា កុំព្យូទ័រ ។

ផលិតផលម៉ាស់នេះ ត្រូវបានអ្នកជំនាញធ្វើតេស្ដ និងបង្ហាញពីប្រសិទ្ធភាពថា អាចប្រឆាំងនឹងពពួកវីរុសកូរ៉ូណារហូតដល់ ៩៩% (ដូចជា SARS-CoV-2, NL63, Strain 229E) ក្នុងរយៈពេលមួយនាទីនៃការប៉ះពាល់។ ប្រសិទ្ធភាពប្រឆាំងនឹងវីរុសរបស់ម៉ាស់នេះ ត្រូវបានធ្វើតេស្ត និងចេញវិញ្ញាបនបត្រអនុញ្ញាតដោយ មន្ទីរពិសោធន៍ឯករាជល្បីឈ្មោះជាច្រើន នៅទូទាំងសកលលោកដូចជា មន្ទីរពិសោធន៍ TÜV SÜD (Germany), Bureau Veritas (Canada), និងមន្ទីរពិសោធន៍ Eurofins (USA) ។

(WAKAMONO –ម៉ាស់ដំបូងគេ ដែលមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណារហូត ៩៩%)

Wakamono គឺជាក្រុមហ៊ុនឈានមុខគេទូទាំងសកលលោក លើផ្នែកជំនាញបច្ចេកវិទ្យាជីវសាស្រ្ដ ណាណូ (Nanobiotechnology) និងជាម្ចាស់វិញ្ញាបនបត្រតក្កកម្ម(វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃបង្កើត) លំដាប់ពិភពលោក លើផ្នែកបច្ចេកវិទ្យាជីវសាស្រ្ដណាណូ ពីសារធាតុចម្រាញ់ពីធម្មជាតិ ។

អាថ៌កំបាំងពិសេសនៅពីក្រោយ ម៉ាស់ Wakamono គឺថា ម៉ាស់នេះ ត្រូវបានពាសដោយសមាសភាគ ណាណូ នៅស្រទាប់ខាងក្នុង ។ វាមានលក្ខណៈជាផលិតផលសរីរាង្គ ១០០% ពីព្រោះម៉ាស់នេះ ត្រូវបានផលិតរួមផ្សំជាមួយសមាសធាតុ nano Gecide ដែលមានសមត្ថភាពប្រឆាំងនឹងវីរុស nCoV រហូតដល់ ៩៩ % ភ្លាមៗ ) ក្នុងរយៈពេលមួយនាទីនៃការប៉ះពាល់។ សមាសធាតុ Gecide គឺមានសុវត្ថិភាពបំផុត សម្រាប់ការប្រើប្រាស់របស់មនុស្ស ពីព្រោះវាពុំមានរួមផ្សំនឹងសមាសធាតុអសរីរាង្គនោះទេ(inorganic matter) ។ ម៉ាស់នេះ ត្រូវបានចេញលិខិតអនុញ្ញាតសម្រាប់សុវត្ថិភាពផ្នែកជីវសាស្រ្ដ ដោយអនុលោមទៅតាមប្រព័ន្ធមាត្រដ្ឋានអាមេរិកបច្ចុប្បន្នគឺ ANSI / AAMI / ISO 10993 ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក និងស្ថាប័នផ្ដល់ស្លាកសញ្ញា CE អឺរ៉ុប ។

បើទោះជាទើបតែមានវត្ដមានលក់លើទីផ្សារថ្មីៗក្ដី តែម៉ាស់ Wakamono ត្រូវបានលក់ដាច់រហូតជាង ១០ លានម៉ាស់ នៅលើបណ្ដាទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និងអូស្រ្ដាលី ។ លើសពីនេះទៅទៀត ម៉ាស់ Wakamono មានប្រសិទ្ធភាពប្រឆាំងនឹងការបំប្លែងខ្លួននៃជំងឺកូវីដ ១៩ ដោយសារតែវាមានប្រសិទ្ធភាពបំបែកភ្នាសនៃវីរុស ។ ការប្រើម៉ាស់ប្រឆាំងនឹងវីរុសរបស់ Wakamono អាចកាត់បន្ថយបានយ៉ាងច្រើននូវអត្រាឆ្លងវីរុស ដោយសារតែវា កាត់បន្ថយការបញ្ជូនវីរុស បានយ៉ាងមានប្រសិទ្ធភាព ។ ដូច្នេះហើយ ផលិតផលនេះ អាចដើរតួនាទីជា ឧបករណ៍ដ៏មានសក្ដានុពល ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ Wakamono មួយប្រអប់ មាន ១០ ម៉ាស់ និងមានតម្លៃ ២ ដុល្លារអាមេរិកប៉ុណ្ណោះ ។

(ក្រុមអ្នកវិទ្យាសាស្ដ្រ នៅមន្ទីរពិសោធន៍ Wakamono )

ទំនាក់ទំនងជាវ នៅកម្ពុជា: លេខទូរសព្ទ និងតេឡេក្រាម : 097 660 0116, 085 589 209, 012 965 968 ។ ក្រុមហ៊ុនចែកចាយបន្ដ: អាណាណា កុំព្យូទ័រ ខូ អិល ធីឌី, អាសយដ្ឋាន: ផ្ទះលេខ ៩៥ មហាវិថីព្រះនរោត្ដម សង្កាត់បឹងរាំង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

សហគ្រាសផលិត: Wakonomo Corporation, អាសយដ្ឋាន: 95 Tran Trong Cung, Tan Thuan Dong Ward, សង្កាត់ 7 ទីក្រុងហូជីមីញ, ប្រទេសវៀតណាម, អ៊ីមែល: info@wakamonobio.com - sale@ wakamonobio.com, លេខទូរសព្ទ: +84965324592 ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី