• 2021-04-28 02:05:18
  • ព័ត៌មាន

ម៉ាឡេសុីថាវ៉ាក់សាំង AstraZeneca មានសុវត្ថិភាព សម្រេចឱ្យចាក់ប្រជាជនខ្លួនស្ថិតក្នុងអាយុនេះ

  • 2021-04-28 02:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីសុខាភិបាល ម៉ាឡេសុី បាននិយាយកាលពីពេលថ្មីៗនេះ ថា វ៉ាក់សាំង AstraZeneca គឺមានសុវត្ថិភាពក្នុងការប្រើប្រាស់។ ម៉ាឡេសុី ថ្លែងឡើងយ៉ងដូច្នោះបន្ទាប់ពីទើបទទួលបានវ៉ាក់សាំងការពារកូវីដនេះ ក្រោមជំនួយកម្មវិធី COVAX។ នេះបើតាមការចេញផ្សាយដោយ ​Reuters។

លោក Adham Baba រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា "ខ្ញុំទទួលស្គាល់ថា វ៉ាក់សាំង AstraZenca មានសុវត្ថិភាពពិតប្រាកដមែន។ ហើយវ៉ាក់សាំងនេះនឹងត្រូវចាក់ឱ្យប្រជាជនមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ"។

ទន្ទឹមនឹងនេះ ម៉ាឡេសុីទើបទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ២៧០.០០០ដូស កាលពីថ្ងៃសុក្រចុងសប្តាហ៍មុន។ ដោយវ៉ាក់សាំងខាងលើ ចំនួន ៦សែនដូសទៀត នឹងត្រូវដឹកមកដល់នៅក្នុងខែ មិថុនាខាងមុខនេះ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ ពិទូ

មតិយោបល់
អត្ថបទពេញនិយម