• 2021-04-28 08:54:36
  • ព័ត៌មាន

វី​ដេ​អូ​ចុង​ក្រោយ​បំផុត របស់​នាវិក៥៣នាក់ របស់នាវា​មុជ​ទឹក​ឥណ្ឌូណេស៊ី​ មុនពេលលិច ត្រូវ​ស្លាប់​ទាំង​អស់​​

  • 2021-04-28 08:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វី​ដេ​អូ​ចុង​ក្រោយ​បំផុត​ ​​បង្ហាញ​ពី​សកម្មភាព​នាវិក​របស់​​នាវាមុជទឹក KRI Nanggala 402 ដែល​បាន​បាត់​ពី​រ៉ាដា​​កាលពី​ថ្ងៃ​ទី​២១ ខែមេសា នៅ​កោះ​បាលី​ត្រូវ​បាន​គេ​បញ្ចេញ​ជា​សារធាណៈ។

វី​ដេ​អូ​នេះ​ត្រូវ​បាន​ថត​កាលពី​ប៉ុន្មាន​ស​ប្តាហ៍​មុន ​​បង្ហាញ​ពី​សកម្មភាព​នាវិក​ទាំងអស់​ច្រៀង​ចំរៀង​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​ចំណងជើង​ថា Sampai Jumpa​។ ក្រោយ​ការ​រុក​រក​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា​នាវឹក​ទាំង​៥៣​នាក់​បាន​ស្លាប់​ទាំង​អស់​ក្រោយ​គេ​រក​ឃើញ​បំណែក​នាវា​មុជទឹក​តែ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​បាត់ដាន។​

ពី​ដំបូង​គេ​រំពឹង​ថា​នឹង​អាច​ស្វែងរក​នាវា​ឲ្យ​បាន​មុន​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ ពោល​គឺ​មុន​ពេល​ដែល​ធុង​អុកស៊ីសែន​របស់​នាវា​មុជ​ទឹក​ត្រូវ​បាន​អស់​ ប៉ុន្តែ​នៅ​ទី​បំផុត​​​ក្រុម​សង្គ្រោះ MV Swift Rescue របស់​​​សិង្ហ​បុរី​បាន​រក​ឃើញ​បំណែក​បែកបាក់​នាវា​ដែល​លិច​នៅ​ក្នុង​ជម្រៅ ៨៥០​ម៉ែត្រ​ និង​បញ្ជាក់​ថា​គ្មាន​នរណា​ម្នាក់​នៅ​រស់រាន​នោះ​ទេ៕

ប្រភព៖ Dailymail ប្រែសម្រួល៖ សៀនហួរ

មតិយោបល់