• 2021-04-29 05:03:16
  • ព័ត៌មាន

ស្ត្រី ២រូប ចូលរួមពិធីដង្ហែសពជីដូនទៅបូជា​​ ត្រឡប់មកវិញតេស្តឃើញវិជ្ជមាន​

  • 2021-04-29 05:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ ពលរដ្ឋទាំងអស់ដែលបានចូលរួមពិធីបុណ្យសព ឬធ្លាប់បានប្រាស្រ័យទាក់ទងជាមួយស្ត្រីទាំងពីរនាក់ដែលមានឈ្មោះ ធើង ពៅ អាយុ ៤៥ឆ្នាំ និង ប៊ុន ថា អាយុ ៥៥ឆ្នាំ មានទីលំនៅស្នាក់នៅ ក្រុមទី១៤ ភូមិ១សង្កាត់ លេខ៤ ក្រុងព្រះសីហនុ សូមប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់ សម្រាកផងដែរ។

តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ត្រីទាំង២រូបខាងលើ នារសៀលថ្ងៃទី២៨ មេសានេះ បានទៅចូលរួមពិធីដង្ហែសពជីដូនទៅបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ក្រោយចប់ពិធីដង្ហែ ស្ត្រីទាំង២នាក់ បានទៅធ្វើតេស្តផ្ដល់សំណាកវិភាគ ជាលទ្ធផលមានវិជ្ជមានកូវីដ១៩។

បន្ថែមលើនោះក្នុងករណី បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ ត្រូវតែប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត៕

អត្ថបទ៖ Kev Pumsen

មតិយោបល់