• 2021-04-29 10:43:48
  • ព័ត៌មាន

អ្នកនៅតំបន់ក្រហម គេចវេសមិនយកសំណាក អាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់ហើយ

  • 2021-04-29 10:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការច្បាប់លើករណីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដែលបានគេចវេះមិនមកយកសំណាក និងអ្នកដែលលាក់កំបាំង ឬសម្របសម្រួលដល់អ្នកគេចវេសសួរទាំងនេះ បន្ទាប់ពីក្រុមការងារខេត្តបានស្រង់ស្ថិតិរួចរាល់ និងកំណត់ពេលវេលាឱ្យទៅយកសំណាករួចរាល់។ បុគ្គលណាដែលមិនចូលរួមសហការ និងគេចវេះមិនមកយកសំណាកទៅតាមបញ្ជីឈ្មោះ និងពេលវេលាដែលបានកំណត់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដោយគ្មានការលើកលែង។

យោងតាមរបាយការណ៍របស់ក្រុមងារងារស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមដែលត្រូវយកសំណាក បានលើកឡើងថានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋរបស់នៅក្រុមទី១ ដល់ក្រុមទី ១៥ សរុបមានចំនួន ៣៧០គ្រួសារ ស្មើនឹង ១៧០២នាក់ ក្នុងនោះអ្នកដែលអវត្តមានមិនបានមកយកសំណាកមានចំនួន ៧០នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីជំងឺកំពុងកំរើកឡើងវិញខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

អត្ថបទដោយ​ : Su In

មតិយោបល់