- 2021-05-02 06:19:19
- ព័ត៌មាន
កូវីដ-១៩៖ គិតត្រឹមព្រឹកថ្ងៃ ២ឧសភា នេះ មាន១ខេត្តមិនឆ្លង និង៤ខេត្តឆ្លងច្រើនបន្ទាប់ពីភ្នំពេញ
- 2021-05-02 06:19:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដ-១៩៖ គិតត្រឹមព្រឹកថ្ងៃ ២ឧសភា នេះ មាន១ខេត្តមិនឆ្លង និង៤ខេត្តឆ្លងច្រើនបន្ទាប់ពីភ្នំពេញ
ចន្លោះមិនឃើញ
ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសគិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នេះមានអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ១៤៥២០ ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: មាន ១៣៩៦៥ករណី ពលករធ្វើដំណើរពីប្រទេសថៃ ៩៩ករណី និងអ្នកដំណើរចូលមកកម្ពុជាមាន ៤៦៦ករណី។
ក្នុងចំណោម២៥ រាជធានី-ខេត្តនៅព្រះរាជណាចក្រកម្ពុជាគឺមានតែមួយខេត្តតែប៉ុណ្ណោះដែលមិនទាន់មានករណីឆ្លងចូល។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ដែលមានសរុបប្រមាណជាង១ម៉ឺន ៤ពាន់ករណីនេះ ក្នុងនោះមានខេត្ត៤ ដែលមានករណីឆ្លងកូវីដ-១៩ច្រើនបន្ទាប់រាជធានីភ្នំពេញ។
-ចំណាត់ថ្នាក់លេខ៥ គឺខេត្តស្វារៀង មានករណីឆ្លងសរុប ៣១៣ ករណីជាសះស្បើយមាន២២២ករណី ករណីស្លាប់១ករណី និងកំពុងសម្រាកព្យាបាល ៩០ករណី។
-ចំណាត់ថ្នាក់លេខ៤ គឺខេត្តបន្ទាយមានជ័យ មានករណីឆ្លងសរុប ៤១២ ករណីជាសះស្បើយ មាន ៥៩ករណី ករណីស្លាប់មិនមាន និងកំពុងសម្រាកព្យាបាល ៣៥៣ករណី។
-ចំណាត់ថ្នាក់លេខ៣ គឺខេត្តកណ្តាល មានករណីឆ្លងសរុប ១១៧៨ ករណីជាសះស្បើយ មាន ៤៦៩ករណី ករណីស្លាប់មិនមាន និងកំពុងសម្រាកព្យាបាល ៦៩០ករណី។
-ចំណាត់ថ្នាក់លេខ២ គឺខេត្តព្រះសីហនុ មានករណីឆ្លងសរុប ១៨៨៤ ករណីជាសះស្បើយ មាន ៨២១ករណី ករណីស្លាប់៥ករណី និងកំពុងសម្រាកព្យាបាល ១០៥៨ករណី។
-ចំណាត់ថ្នាកលេខ១ គឺរាជធានីភ្នំពេញ មានករណីឆ្លងសរុប ១០០៦៩ ករណីជាសះស្បើយ មាន ៣៤៦៣ករណី ករណីស្លាប់៩១ករណី និងកំពុងសម្រាកព្យាបាល ៦៥១៥ករណី។
ខេត្តដែលមិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩នោះគឺ «ខេត្តរតនគិរី» ៕