• 2021-05-05 03:55:17
  • ព័ត៌មាន

អាមេរិក ត្រៀមចាក់វ៉ាក់សាំងការពារកូវីដឱ្យក្មេងៗ​ វ័យ១២ឆ្នាំ ឱ្យបាន ១៦០លាននាក់

  • 2021-05-05 03:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមរិក បានប្រកាសថា ខ្លួនមានផែនការចាក់វ៉ាក់សាំងការពារកូវីដទៅដល់ក្មេងៗ អាយុចាប់ ពី១២ឆ្នាំ ដល់ ១៥ឆ្នាំឱ្យបាន ៧០% ក្នុងខែ កក្កដាខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១។

គោលនយោបាយថ្មីរបស់ លោក ចូ បៃឌិន រួមមានការផ្តល់វ៉ាក់សាំងទៅដល់ប្រជាជនវ័យជំទង់ ចំនួន ១៦០លាននាក់ ឱ្យបានរួចរាល់នៅមុន ថ្ងៃបុណ្យ ឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។ គោលដៅ ចាក់វ៉ាក់សាំងឱ្យប្រជាជនវ័យជំទង់ បានគ្រប់ចំនួន កាន់តែខិតទៅរកភាពជោគជ័យ ខណៈពេលនេះ ចាក់បាន ១០៥លាននាក់រួចទៅហើយ។

រដ្ឋបាលចំណីអាហារ និង ឱសថ សហរដ្ឋអាមេរិក (FDA) កំពុងធ្វើការថ្លឹងថ្លែងជុំវិញ ករណីអនុញ្ញាតិ ទទួលស្គាល់ វ៉ាក់សាំង Pfizer សម្រាប់ចាក់ឱ្យក្មេងៗ មានវ័យ១២ ឆ្នាំ។ ចំពោះពេលបច្ចុប្បន្ន ប្រទេសមួយនេះ អនុញ្ញាតិ និង ទទួលស្គាល់ វ៉ាក់សាំង Pfizer សម្រាប់ចាក់ឱ្យ មនុស្សមានវ័យ ១៦ឆ្នាំប៉ុណ្ណោះ៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់