• 2021-05-05 05:32:03
  • ព័ត៌មាន

កៀកណាស់! ស្ងាត់ៗ វីរុសកូវីដប្រភេទថ្មីរបស់ឥណ្ឌា ឆ្លងចូលដល់វៀតណាមហើយ

  • 2021-05-05 05:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម បានធ្វើការប្រកាសអំពីករណីរកឃើញអ្នកវិជ្ជមានកូវីដប្រភេទថ្មី ចំនួន ៤នាក់ ដែលត្រូវបានគេសន្និដ្ឋានថា ជាវីរុសប្រភេទថ្មី របស់ឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Medical Xpress នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១។

អ្នកដំណើរទាំងអស់ ៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងវីរុសកូវីដប្រភេទថ្មី B.1.617 ត្រូវបានរកឃើញដំបូងនៅប្រទេស ឥណ្ឌា បានធ្វើដំណើរចេញពីប្រទេស ឥណ្ឌា ចូលមកក្នុងប្រទេសវៀតណាម ដោយអាជ្ញាធរបានដាក់ឱ្យធ្វើចត្តាឡីស័កត្រឹមត្រូវ។ បន្ទាប់មក ក៏បានរកឃើញថា ក្នុងចំណោមអ្នកទាំង៥ មាន៤នាក់ ផ្ទុកវីរុសកូវីដប្រភេទថ្មីពិតប្រាកដមែន។ ចំណែកម្នាក់ទៀត កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកមេរោគ។

ទន្ទឹមនឹងនេះ មនុស្សចំនួន ១ពាក់នាក់ ដែលមានការជាប់ពាក់ព័ន្ធ នៅក្នុងភូមិមួយ ក្នុងខេត្ត ហាណាំ ដែលមានទីតាំងកៀកនឹងក្រុង ហាណូយ ត្រូវបានអាជ្ញាធរធ្វើការយកសំណាក និង lockdown បិទមិនឱ្យចេញពីផ្ទះ៕

ប្រភព៖ MedicalXpress ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី