• 2021-05-06 03:07:44
  • ព័ត៌មាន

មុនគេហើយ! ២ ខេត្តប្រយ័ត្នចំពោះប្រជាជនណាស់ ឱ្យតែអ្នកណាចូលត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន

  • 2021-05-06 03:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានប្រកាសថា ពលរដ្ឋគ្រប់រូបដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកធ្វើការ ឬមកលេងសាច់ញាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាកំហិត ។ នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក របស់ឯកឧត្តមផ្ទាល់កាលពីយប់ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ នេះ ។

ទន្ទឹមនេះ នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រៃវែង ក៏បានប្រកាស ដែរថា ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តផ្សេងៗចូលមកកាន់ទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងត្រូវពិនិត្យសំណាកផងដែរ។

សូមជម្រាប់ថា នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្ដាល ដោយអនុញ្ញាត្តឲ្យពលរដ្ឋធ្វើចរាចរណ៍ជាធម្មតាវិញដោយនៅតែកំណត់ជា ៣ពណ៌ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងដដែល។ ដោយឡែកអាជ្ញាធរមូលដ្ឋានក្នុងនិងតាមតំបន់នីមួយៗត្រូវធ្វើការត្រួតពិនិត្យឲ្យបានតឹងរឹងបំផុត៕

អត្ថបទដោយ : Su In

មតិយោបល់