• 2021-05-06 07:04:15
  • ព័ត៌មាន

ខេត្តព្រះសីហនុតឹងរ៉ឹងបំផុត អ្នកដំណើរទាំងអស់ ត្រូវមាន ៤យ៉ាងនេះទើបអាចចូលបាន

  • 2021-05-06 07:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៦ ឧសភា ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការចំពោះអ្នកធ្វើដំណើរក្នុងប្រទេសចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ដូចខាងក្រោម ៖

១. ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរ ពេទ្យឯកជនដែលបានទទួលសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ឬ

២. ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើក ចប់រួចរាល់ ឬ

៣. ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

៤. ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីជូនដំណឹងនេះ ត្រូវអនុវត្តចាប់ពីម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ៕

អត្ថបទដោយ : Su In

មតិយោបល់