• 2021-05-07 03:45:02
  • ព័ត៌មាន

ខេត្តព្រះសីហនុ ប្រកាសលុបចោលវិញអស់ហើយ សេចក្ដីសម្រេច ៤ចំណុច ពីម្សិល រឹតបន្តឹងអ្នកចូលខេត្តខ្លួន

  • 2021-05-07 03:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុសម្រេចលុបចោលទាំងស្រុងដល់អ្នកចូលខេត្តព្រះសីហនុមិនបាច់ធ្វើចត្តាឡីស័កទេ។

ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ និងសាធារណជនត្រូវអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ផ្សេងៗទៀតដែលកំណត់ដោយរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមានសុខភាពប្រែប្រួល មានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមទំនាក់ទំនងទៅមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩នៅវេទិកា ៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) ។

សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបជាព័ត៌មាន និងចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងនេះ ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ : Su In

មតិយោបល់