• 2021-05-07 08:29:32
  • ព័ត៌មាន

ទើបធ្លាយមានអ្នកជំងឺកូវីដម្នាក់បានទៅចាក់វ៉ាក់សាំង នៅសាលាបឋមស្ទឹងមានជ័យម្សិលមិញនេះ

  • 2021-05-07 08:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានដែលទទួលបានពីអនុកម្មការស្រាវជ្រាវជំងឺគូវី១៩ បានឲ្យដឹងថា រកឃើញអ្នកជំងឺកូវីដ១៩ ម្នាក់ ហើយគាត់បានទៅចាក់វ៉ាក់សាំង នៅសាលាបឋមស្ទឹងមានជ័យ។

កាលពីព្រឹក ថ្ងៃទី ៦ ឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ម្នាក់ បានទៅចាក់វ៉ាក់សាំងនៅ សាលាបឋមសិក្សា ស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ប្រសិនមានបងប្អូនប្រជាពលរដ្ឋដែលបានទៅចាក់នៅទីតាំងខាងលើ នៅថ្ងៃខែ ដែលបានបញ្ចាក់ សូមប្រញាប់រួសរាន់ទៅធ្វើតេស្តបន្ទាន់ និងដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ៕​

អត្ថបទ ៖ មេខាឡា

មតិយោបល់