• 2021-05-08 04:24:52
  • ព័ត៌មាន

ប្រសើរ​មែនទែន! ​ថ្ងៃ​នេះ​មាន​អ្នក​ឆ្លង​ថ្មី​តែ ៥៣៨នាក់ ​និង​ជា​សះស្បើយ​ដល់៤៥៦នាក់

  • 2021-05-08 04:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ថ្មី​ត្រឹម​តែ ៥៣៨​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​អ្នក​ជា​សះស្បើយ​​វិញ​មាន​ចំនួន​ដល់​ទៅ៤៥៦នាក់។ ​ក្នុង​របាយការណ៍​ថ្ងៃ​នេះ គ្មានករណីស្លាប់នោះទេ។ ​ដូច្នេះចំនួនករណីជំងឺ​កូវីដ១៩ សរុប​កេីន​ដល់ ១៨ ៧១៧ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៧ ៣៤០នាក់​​​​​​​​​​​​​​​​​ និង​សរុប​​ស្លាប់១១៤នាក់ ។

ឡានពេទ្យមកយកសំណាកអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដនៅសង្កាត់កោគឃ្លាំង ខណ្ឌសែនសុខ កាលពីថ្ងៃ២៣ មេសា ឆ្នាំ២០២១កន្លងទៅ

ថ្វីដ្បិតនេះជាការធ្លាក់ចុះចំនួនអ្នកវិជ្ជមានថ្មីគួរឱ្យកត់សម្គាល់ ប៉ុន្តែមិនមែនមានន័យថា ស្ថានភាពល្អប្រសើរនោះទេ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កំពុងបន្តប្រយុទ្ធប្រឆាំងយ៉ាងតឹងតែង នាពេលនេះ ។ វីៗអាចល្អប្រសើរឡើងវិញមិនមែនអាស្រ័យតែទៅលើវិធានការរបស់រដ្ឋាភិបាលនោះទេ គឺវាអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅវិធានការមួយចំនួនដូចជា៖ ៣ការពារ ៣កុំ ចាក់វ៉ាក់សាំង និងនៅផ្ទះ (ប្រសិនបើមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ) ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់