- 2021-05-08 07:46:31
- ព័ត៌មាន
អ្នកជំងឺកូវីដ១៩ មានផ្ទៃពោះ៧ខែម្នាក់ បានស្លាប់នៅខេត្តកំពង់ស្ពឺ
- 2021-05-08 07:46:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំងឺកូវីដ១៩ មានផ្ទៃពោះ៧ខែម្នាក់ បានស្លាប់នៅខេត្តកំពង់ស្ពឺ
ចន្លោះមិនឃើញ
តាមលិខិតរបស់ពេទ្យខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាស្ត្រីវ័យ៣០ឆ្នាំម្នាក់ មានវិជ្ជមានកូវីដ១៩ បានទទួលមរណៈភាពកាលពីយប់មិញនេះ។
ស្ត្រីខាងលើមានឈ្មោះ សុត ម៉ៃ អាយុ៣០ឆ្នាំ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ អ្នកជំងឺកូវីដ១៩ខាងលើនេះ មានផ្ទៃពោះ៧ខែផងដែរ ដោយបានចូលសម្រាកនៅម៉ោង៩:១៥នាទីយប់មិញ ហើយក៏ទទួលមរណៈភាពនៅម៉ោង ៩:៤៥នាទីយប់ដដែល។
ករណីខាងលើនេះ អ្នកជំងឺមានអាការៈសង្ស័យដំបូង មិនបានទៅពិនិត្យរកសំណាកនោះទេ ដោយទុកឱ្យជំងឺធ្ងន់ធ្ងរទៅហើយទើបគ្រួសារសម្រេចបញ្ជួនមកមន្ទីរពេទ្យ។ ចូលសម្រាកបានប្រមាណជា៣០នាទី ក៏បានស្លាប់បាត់ទៅ៕