• 2021-05-08 08:32:53
  • ព័ត៌មាន

មុន​នេះ ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ ចំនួន​​១១​នាក់នៅកំពង់ស្ពឺ ​ក្នុង​ស្រុក​៣​ផ្សេងគ្នា

  • 2021-05-08 08:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​ចំនួន​១១​នាក់​បន្ថែម​ទៀត ​នៅ​ស្រុកឧត្ដង្គ​ សំរោងទង និង​ភ្នំស្រួច​។

​ដោយ​ក្នុង​ចំណោម​១១​នាក់​ខាង​លើ​នេះ ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ​១៩​កន្លង​ទៅ ដែល​ខាង​រដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ​បាន​ប្រកាស​កន្លង​មក។ ​នេះ​ជា​ចំនួន​ដ៏​ច្រើន​មួយ​ក្នុង​ក្បែរ​រាជ​ធា​នី​ភ្នំពេញ​នេះ ខណៈ​ដែល​នៅ​ថ្ងៃ​នេះ​ទៀត​សោត​ក៏​មាន​របាយការណ៏​ពី​ករណី​ស្លាប់​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នេះ​ផង​ដែរ។ ​

​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ ត្រូវរួសរាន់់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់