• 2021-05-10 01:29:11
  • ព័ត៌មាន

តម្រុយល្អ! តួលេខអ្នកឆ្លងនៅភ្នំពេញថយចុះច្រើន ហើយខណ្ឌ ២ផ្ទុះខ្លាំងជាងគេ ក៏ថយចុះដែរ

  • 2021-05-10 01:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការពីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា នៅថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២១ បានបង្ហាញទិដ្ឋន័យថ្មីនៃអ្នកវិជ្ជមានវីរុសកូវីដ-១៩ សម្រាប់តួលេខថ្ងៃទី ៨ ឧសភា ២០២១ នេះចំនួនសរុប ៥២០នាក់ ។ ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួន ២១៩ នាក់ ដែលចំនួននេះមានការថយចុះច្រើនគួរឱ្យកត់សម្គាល់បើធៀបនឹងតួលេខប្រចាំថ្ងៃមានអ្នកឆ្លងវីរុសកូវីដ រហូតដល់ជាង ៥០០នាក់ ។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៀតនោះ ខណ្ឌដែលតែងមានចំនួនធ្នកឆ្លងច្រើនប្រចាំថ្ងៃ ដូចជា ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ គឺមានការថយចុះ ចំនួនអ្នកវិជ្ជមានយ៉ាងច្រើន បើធៀបនឹងទិន្នន័យប្រចាំថ្ងៃ ។ នេះជាសញ្ញាណល្អមួយសម្រាប់តំបន់ក្រហម ដែលអ្នកឆ្លងថ្មីបានថយចុះ ដែលអាចឱ្យអាជ្ញាធរ អាចបង្រួមតំបន់ក្រហមកាន់តែតូចៗទៅ នឹងឈានទៅដល់ការកាត់ផ្ដាច់ទាំងស្រុងនូវខ្សែចម្លងក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ទោះបីជាយ៉ាងណា ថ្វីដ្បិតការរាតត្បាតមានការថយចុះខ្លះ មិនមែនមានន័យថា យើងអាចយកឈ្នះវីរុសនេះបាននោះទេ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន កុំភ្លេចខ្លួន ការពារខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារ ៕

មតិយោបល់