• 2021-05-10 09:12:50
  • ព័ត៌មាន

វ៉ាក់សាំងកូវីដ ផលិតនៅប្រទេសថៃ ជាប់ការធ្វើតេស្តកម្រិតស្តង់ដារ នៅមន្ទីរពិសោធ អាមេរិក

  • 2021-05-10 09:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាក់សាំងការពារកូវីដ AstraZeneca ដែលទទួលបានសិទ្ធផលិតនៅក្នុងប្រទេសថៃដោយ Siam Bioscience បានជាប់ការធ្វើតេស្តអំពីកម្រិតនៃគុណភាព និង សុវត្ថិភាព នៅមន្ទីរពិសោធរបស់សហគមន៍ អឺរ៉ុប និង សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ កាសែតប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ ២០២១។

ការនៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសថៃ លោក James Teague បាននិយាយថា "គំរូវ៉ាក់សាំងផលិតនៅក្នុងប្រទេសថៃនេះ ទទួលបានការទទួលស្គាល់អំពីសុវត្ថិភាព ដោយនាយកដ្ឋានវិទ្យាសាស្រ្តឱសថ (DMS) កាលពីសប្តាហ៍មុន។ ហើយដំណឹងរីករាយមួយទៀតនៅក្នុងថ្ងៃនេះ គឺ វ៉ាក់សាំង AstraZeneca របស់ពួកយើងត្រូវបានជាប់ការតេស្តរកប្រសិទ្ធភាព និង សុវត្ថិភាព នៅមន្ទីរពិសោធ ក្រុមហ៊ុន AstraZeneca នៅប្រទេសអឺរ៉ុប និង សហរដ្ឋអាមេរិក”។

បើតាមការបញ្ជាក់ នេះជាសញ្ញាវិជ្ជមានមួយ បង្ហាញថា វ៉ាក់សាំង AstraZenca ផលិតដោយក្រុមអ្នកវិទ្យាសាស្រ្តថៃ Siam Bioscience ខិតកាន់ទៅជិតទៅដល់ការផ្គត់ផ្គង់សម្រាប់រដ្ឋាភិបាល លោក ប្រាយុទ្ធ សម្រាប់កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិទូទាំងប្រទេស៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់