• 2021-05-11 11:02:15
  • ព័ត៌មាន

តំណាង WHO ថាវៀតណាម ចង់ផលិតវ៉ាក់សាំងកូវីដដោយខ្លូនឯង មានប្រសិទ្ធភាពដូច Pfizer របស់អាមេរិក

  • 2021-05-11 11:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាណូយ ៖ ប្រទេសវៀតណាម នឹងធ្វើការនាំយកនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ mRNA ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតវ៉ាក់សាំងដោយក្រុមហ៊ុន Pfizer របស់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម នៅថ្ងៃ អង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

បើតាមការឱ្យដឹងពីទីភ្នាក់ងារព័ត៌មាន Vietnam News បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានជួបជជែកពិភាក្សាជាមួយ តំណាងអង្គការសុខភាពពិភពលោក អំពីការនាំយកបច្ចេកវិទ្យា និង សម្ភារៈបច្ចេកទេស សម្រាប់ផលិតវ៉ាក់សាំងការពារកូវីដ មកកាន់ប្រទេសវៀតណាម។

រដ្ឋាភិបាលក្រុងហាណូយ កំពុងពិចារណាសាងសង់រោងចក្រដើម្បីផលិតវ៉ាក់សាំងកូវីដ នៅក្នុងប្រទេសខ្លូន ក្រោយការនាំចូលវ៉ាក់សាំងពីក្រៅប្រទេសមានភាពយឺតយ៉ាវខ្លាំង៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ ពិទូ

មតិយោបល់