• 2021-05-12 10:17:08
  • ព័ត៌មាន

ស្តេចស៊ូតង់ ម៉ាឡេសុី ហាមប្រជាជនចេញពីផ្ទះ បើហ៊ានល្មើសនឹងត្រូវប្រឈមមុខជាមួយច្បាប់

  • 2021-05-12 10:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូឡាឡាំពួ ៖ ស្តេចស៊ូតង់ Al-Sultan Abdullah បានថ្លែងប្រាប់ប្រជាជនម៉ាឡេសុី ហាមចេញខាងក្រៅផ្ទះបើមិនមានការចាំបាច់ នៅខណៈពេលកំពុងមានការបិទខេត្តក្រុង ដោយការធ្វើដំណើររបស់ប្រជាជនស្ថិតក្នុងការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់អាជ្ញាធរ។

វិធានការរបស់ម៉ាឡេសុីនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និង ជួយសម្រួលទៅដល់ការបំពេញការងាររបស់ក្រុមជួរមុខ រួមមានកងកម្លាំង និង ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំដើម្បីឱ្យស្ថានការខិតទៅរកភាពធូរស្បើយឡើងវិញ។

ច្បាប់គ្រប់គ្រងការធ្វើដំណើរនេះ (MCO) ត្រូវបានដាក់ចេញដោយរដ្ឋាភិបាល លោក Muhyiddin Yassin មានចែងដូចជាហាមឃាត់ ការធ្វើដំណើរចេញពីផ្ទះបើមិនមានការចាំបាច់ ការធ្វើដំណើរឆ្លង សង្កាត់ និង រដ្ឋដែលខ្លួនកំពុងស្នាក់នៅ។ បើមានអ្នកហ៊ានល្មើស នឹងត្រូវទទួលទោសចំពោះមុខច្បាប់ដូចដែលបានចែង៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម