• 2021-05-12 09:53:56
  • ព័ត៌មាន

មេដឹកនាំបាតុកម្មប្រឆាំងរបបរាជានិយមនៅថៃ តេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីជាប់ឃុំនៅពន្ធនាគារអស់ ២ខែ

  • 2021-05-12 09:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំបាតុកម្មនៅប្រទេសថៃម្នាក់ទៀតហើយ បានតេស្តឃើញមានវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ២ខែ។ នេះបើតាមការចេញផ្សាយនៅ ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។

ស្រ្តីមានឈ្មោះ Panusaya Rung ត្រូវបានគេស្គាល់ថាជាមេដឹកនាំបាតុកម្មប្រឆាំងនឹងរបបរាជានិយម នៅក្នុងប្រទេសថៃ។ ក្រោយមកត្រូវបានចាប់ខ្លួន និង ដាក់ឃុំខ្លួននៅក្នុងពន្ធនាគារមួយកន្លែង។ ដោយកាលពីថ្ងៃទី ២២ ខែមេសា កន្លងទៅ ពោលគឺនៅពេលដែលនាងកំពុងជាប់ឃុំខ្លួន បានធ្វើតេស្តរកមេរោគកូវីដ ប៉ុន្តែលទ្ធផលអវិជ្ជមាន។ បន្ទាប់ពីត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ នាងបានស្នាក់នៅផ្ទះរយៈពេល ៣ថ្ងៃ។ ដោយមានការសង្ស័យពីអាការៈមិនប្រក្រតីរបស់ខ្លួន ក៏បានសម្រេចចិត្តទៅធ្វើតេស្តពិនិត្យរកវីរុសកូវីដ។ លទ្ធផលចេញមក បង្ហាញថានាងមានវិជ្ជមានវីរុសកូវីដ១៩។

មេដឹកនាំបាតុកម្មប្រឆាំងរបបរាជានិយមរូបនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកវិជ្ជមានកូវីដនៅប្រទេសថៃនៅក្នុងថ្ងៃពុធនេះ។ ទន្ទឹមនឹងនេះ ប្រទេសថៃបានប្រកាសអំពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន ៣៤នាក់បន្ថែមទៀត៕

ប្រភព៖ Reuters ប្រែសម្រួល ៖ សង្ហា

មតិយោបល់