• 2021-05-13 08:59:10
  • ព័ត៌មាន

កម្រឃើញណាស់! ទៅមើលទិដ្ឋភាពក្រុងព្រះសីហនុ កាលពីជាង ២០ឆ្នាំមុន ខុសពីបច្ចុប្បន្នដាច់

  • 2021-05-13 08:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពជាច្រើនសន្លឹកត្រូវបានគេចែកចាយពេញបណ្ដាញសង្គម ដែលបង្ហាញពីទិដ្ឋភាពក្នុងក្រុងព្រះសីហនុ នាអំឡុងឆ្នាំ១៩៩២ ដោយគិតមកដល់ពេលនេះប្រមាណជិត ៣០ឆ្នាំទៅហើយ។ មានមនុស្សជាច្រើនគ្រាន់តែបានឃើញទិដ្ឋភាពនេះ សឹងតែមិននឹកស្មានថាក្រុងព្រះសីហនុនេះ មានការផ្លាស់ប្ដូរជាបន្តបន្ទាប់ រីឯការអភិវឌ្ឍន៍វិញមានសន្ទុះហក់ឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយបានធ្វើឲ្យគ្រប់គ្នាស្ងើចសសើរពីការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរបស់ខេត្តមួយនេះ។

ប្រភពរូបភាព:Phen Sophal

បច្ចុប្បន្ននេះ ក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍និងវិនិយោគទៅជាតំបន់សេដ្ឋកិច្ចពិសេសវិញ និងឈរលើចក្ខុវិស័យវែងឆ្ងាយ ក្រោមគោលនយោបាយ ២០១៥-២០២៥ ដើម្បីប្រែក្លាយទីក្រុងនេះ ទៅជាតំបន់មាននូវបច្ចេកវិទ្យាវ័យឆ្លាត លំដាប់ពិភពលោក បរិក្ខារសម្រាប់រស់នៅ បរិស្ថានបៃតង តំបន់ឧស្សាហកម្ម និងប៉ូលសេដ្ឋកិច្ចដ៏សំខាន់ប្រចាំប្រទេស។

ប្រភពរូបភាព:Phen Sophal

ហើយយើងក៏បានឃើញជាក់ ការស្ដារហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ ឡើងវិញ ការសាងសង់ផ្លូវល្បឿនលឿន និងការពង្រីកអាកាសយានដ្ឋាន អន្តរជាតិ ដែលជាជ្រុងមួយនៃការអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចមួយនេះ បម្រើទាំងវិស័យទេសចរណ៍ និងឧស្សាហកម្ម ធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុមានការកើនឡើងជាលំដាប់៕

ប្រភពរូបភាព:Phen Sophal
ប្រភពរូបភាព:Phen Sophal
ប្រភពរូបភាព:Phen Sophal
ប្រភពរូបភាព:Phen Sophal

ប្រភព:ហ្វេសប៊ុក

អត្ថបទដោយ : Su In

មតិយោបល់