• 2021-05-17 09:57:40
  • ព័ត៌មាន

ប្រកាសថ្ងៃនេះ សង្កាត់មួយ នៅស្ទឹងមានជ័យ នៅតែមានអ្នកឆ្លងច្រើនដដែល

  • 2021-05-17 09:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីជូនដំណឹង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៣០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ត្បិតប្រកាសថ្ងៃនេះ ភ្នំពេញថយចុះបន្តិចមែន តែសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅតែមានអ្នកឆ្លងច្រើនជាងគេដដែល ក្នុងនោះមានចំនួន២៤នាក់ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

តាមប្រកាសក្រសួងសុខាភិបាលនៅព្រឹកនេះ បានឲ្យដឹងពីចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាសម្រាប់ទិន្នន័យថ្ងៃទី ១៧ ឧសភា ឆ្នាំ២០២១នេះ សរុបមាន ៣៦០ នាក់ បើធៀបនឹងចំនួនកាលពីថ្ងៃទី ១៦ ឧសភា ២០២១ មានការកើនឡើងវិញចំនួន ១០នាក់។ ក្នុងនោះអ្នកជាសះស្បើយ ក៏ត្រូវបានបង្ហាញតួលេខផងដែរ ក្នុងចំនួន ៨៨៦ នាក់៕

អត្ថបទដោយ :Su In

មតិយោបល់
អត្ថបទពេញនិយម