• 2021-05-18 02:03:04
  • ព័ត៌មាន

ហាមភ្លេចខ្លួន! យប់មិញឡានពេទ្យដង្ហែដូចក្បួន ទៅយកអ្នកជំងឺកូវីដច្រើននាក់ ចេញពីអគារនៅសែនសុខ

  • 2021-05-18 02:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយប់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង បានបើកដង្ហែគ្នា ទៅយកអ្នកជំងឺកូវីដ-១៩ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកគ្រូពេទ្យជួរមុខមួយរូបមានឈ្មោះថា Mengly Chim ។

បើតាមប្រភពពីលោកគ្រូពេទ្យខាងលើបានបញ្ជាក់ថា រថនយន្តសង្គ្រោះបន្ទាន់ទាំងអស់នេះ គឺបានទៅយកអ្នកជំងឺមានវិជ្ជមានកូវីដ នៅក្នុងអគារខុសដូរអារ៉ាកាវ៉ា ទឹកថ្លា នៅក្នុងខណ្ឌសែនសុខ ។ បន្ថែមលើពីនេះទៀតលោកគ្រូពេទ្យរូបនេះ បានប្រាប់ទៀតថា មានអ្នកជំងឺច្រើន ប៉ុន្តែមិនបានបញ្ជាក់ថា ចំនួន ប៉ុន្មាននោះទេ ។ នេះបើតាមការបញ្ជាក់តាមរយៈការឆ្លើយតបទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នៅលើគណនីហ្វេសប៊ុកគ្រូពេទ្យផ្ទាល់ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ហាមធ្វេសប្រហែស មើលស្រាលស្ថានការណ៍ឱ្យសោះ ខណៈប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការប្រយុទ្ធប្រឆាំង សូមចូលរួមបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ៕

មតិយោបល់