• 2021-05-18 08:10:27
  • ព័ត៌មាន

វ៉ាក់សាំង Pfizer កាន់តែងាយស្រួលរក្សាទុក អាចដាក់ក្នុងទូរទឹកកកបានរហូតដល់រយៈពេល ១ខែ

  • 2021-05-18 08:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារឱសថអឺរ៉ិប (EMA) បាននិយាយថា វ៉ាក់សាំង Pfizer ផលិតឡើងដោយក្រុមហ៊ុនរបស់សហរដ្ឋអាមរិក ពេលនេះអាចរក្សាទុកនៅក្នុងទូរទឹកកកធម្មតាបាន។ ដោយវ៉ាក់សាំងការពារកូវីដ១៩នេះ អាចទុកនៅក្នុងទូរទឹកកក រយៈពេល១ខែ ខណៈដែលកាលពីលើកមុន គឺអាចទុកបានត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ដោយសារព័ត៌មាន BBC។

វ៉ាក់សាំង Pfizer អាចរក្សាទុកនៅក្នុងសីតុណ្ហភាពទាបបែបនេះ ផ្តល់ភាពងាយស្រួលទៅដល់ការដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក ដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។ គួររំលឹកថា កាលពីខែកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិកធ្លាប់បានប្រកាសថា ជាទូទៅវ៉ាក់សាំង Pfizer របស់ខ្លូនអាចរក្សាទុកនៅក្រោមសីតុណ្ហភាព -១៥ ទៅ -២៥អង្សារសេ បានក្នុងរយៈពេល ២សប្តាហ៍៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់