• 2021-05-19 03:02:54
  • ព័ត៌មាន

ផ្លូវដ៏វែងអន្លាយ កាត់ព្រៃភ្នំ តភ្ជាប់ បាត់ដំបង ពោធិ័សាត់ កោះកុង ជិតចេញជារូបរាងហើយ

  • 2021-05-19 03:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វឌ្ឍនភាពគម្រោងសាងសង់ផ្លូវដ៏វែងអន្លាយតភ្ជាប់ ៣ខេត្ត បាត់ដំបង - ពោធិ៍សាត់ - កោះកុង កាត់ព្រៃភ្នំ ជិតចេញជារូបរាងហើយ។ ផ្លូវជាតិលេខ១០ ឆ្លងកាត់៣ខេត្តពេលនេះសម្រេចបាន ៤៨,៧៧%ហើយ។

ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធ ។

ផ្លូវជាតិលេខ១០មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕

អត្ថបទសម្រួលដោយ : Su In

មតិយោបល់