• 2021-05-20 09:44:42
  • ព័ត៌មាន

ឡានពេទ្យលាន់ទ្រហឹង នៅខណ្ឌដូនពេញពីម្សិល គឺទៅយកអ្នកជំងឺកូវីដ ផ្ទុះចេញពីភូមិមួយនេះ ជាង ២០នាក់

  • 2021-05-20 09:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សប្រមាណ ២៣នាក់ ត្រូវបានរកឃើញឆ្លងនៅក្នុងភូមិ ក២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងចំណោមអ្នកវិជ្ជមានជាច្រើនទៀតនៅក្នុងខណ្ឌមួយនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ២០០ ឧសភា ឆ្នាំ ២០២១ នេះ ពីអត្តសញ្ញាណអ្នកឆ្លងវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ ។

តាមសេចក្ដីប្រកាសខាងលើនេះ បានឱ្យដឹងថា នៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២១ នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានសរុបចំនួន ១៧២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ។ ក្នុងនោះខណ្ឌដូនពេញ បានរកឃើញអ្នកវិជ្ជមានប្រមាណជាង ៣០នាក់ ដែលភាគច្រើនគឺជាកម្មករសំណង់ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានធ្វើតេស្ត ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ៕

មតិយោបល់