• 2021-05-21 01:47:39
  • ព័ត៌មាន

ផ្សាររដ្ឋទាំងអស់នៅភ្នំពេញ នឹងកំណត់ចំនួនអ្នកចូលម្ដងៗ ហើយតម្រូវឱ្យឈរឃ្លាតពីគ្នា ១ម៉ែត្រកន្លះ

  • 2021-05-21 01:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកផ្សាររដ្ឋទូទាំងរាជធានីភ្នំពេឡឡើងវិញ ចាប់ពីថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២១ នេះតទៅ លើកលែងតែផ្សារមិនរៀបរយប៉ុណ្ណោះ មិនទាន់អនុញ្ញាតឱ្យបើកវិញឡើយ ។

នៅក្នុងប្រការ ២ នៃសេចក្ដីសម្រេច បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការចាប់ផ្ដើមបើកដំណើរការផ្សាររដ្ឋទាំងអស់ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដូចខាងក្រោម៖

  • ត្រូវអនុញ្ញាតឱ្យអាជីវករធ្វើការលក់ដូរនូវមុខទំនិញជាគ្រឿងឧបភោគ-បរិភោគ ដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែ ចំពោះតូបអាហារ និងតូបភេសជ្ជៈក្នុងបរិវេណផ្សារ មិនត្រូវទទូល អតិថិជនឱ្យចូលមកទទួលទានឡើយ គឺត្រូវលក់ដូរជាលក្ខណះវេចខ្ចប់ជាដាច់ខាត

  • ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវតម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូល គ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការ ចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាតម្លាត ១,៥ ម៉ែត្រ ជាចាំបាច់ ក្នុងបរិវេណផ្សារនីមួយៗ ៕

មតិយោបល់