• 2021-05-22 02:22:14
  • ព័ត៌មាន

តំបន់លឿងបើកដំណើរការឡើងវិញទាំងអស់ លើកលែងអាជីវកម្មទាំងនេះមិនទាន់អាចបើកវិញបានទេ

  • 2021-05-22 02:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសេចក្ដីសម្រេចស្ដីពីការបិទបញ្ចប់បម្រាមគោចរ នៅតំបន់លឿង នៃរាជធានីភ្នំពេញ ត្រង់ប្រការ ១ បាន ចែងថា ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួន ក្នុង “តំបន់លឿង" នភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ តទៅ ដូចខាងក្រោម៖

១. បិទបញ្ចប់បម្រាមគោចរនៅក្នុង “តំបន់លឿង” ដែលមុននេះបានហាមឃាត់ជាបណ្ដោះអាសន្ន នូវ រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនៅចន្លោះរម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) ។

២.គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។

៣. បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ដោយឡែកនៅត្រង់ប្រការ ៣ នៃសេចក្ដីសម្រេចក៏បានចែងពីអាជីវកម្ម ដែលមិនទាន់អាចបើកដំណើការវិញបាន ។ តាមសេចក្ដីសម្រេចបានបញ្ជាក់ថា៖ សកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក នឹងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម-សេវាកម្មផ្សេងទៀត ដែលមិនទាន់មានគោលការណ៍អនុញ្ញាតដូចក្នុង ប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ៕

មតិយោបល់