• 2021-05-25 01:15:44
  • ព័ត៌មាន

៣៦ ឆ្នាំជាមន្ត្រីនគរបាលបម្រើជាតិ អ៊ំស្រីចូលនិវត្តន៍ មកលក់ដូរតាមរទេះវិញ សូមបងប្អូនជួយគាំទ្រផង

  • 2021-05-25 01:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីវ័យចំណាស់ម្នាក់ ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលស័ក្ដិ ៣ បានបំពេញការងាេបម្រើជាតិមាតុភូមិ បម្រើប្រជាជនអស់រយៈពេល ៣៦ ឆ្នាំ ពេលនេះបានចូលវិវត្តន៍ហើយ ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ត្រីឈ្មោះ សុីម ជឹម ។

ក្នុងរយៈពេល ៣៦ឆ្នាំ អ្នកស្រី បានបំពេញតួនាទីយ៉ាងល្អបំផុត គួរឱ្យគោរព និងជាមន្ត្រីដ៏គំរូមួយរូប មិនថាការងារហត់នឿយយ៉ាងណា មិនថាខ្លួនជាស្ត្រីភេទ ប៉ុន្តែស្ត្រីនគរបាលរូបនេះ មិនដែលត្អូញត្អែរ ហត់នឿយ មានតែការខិតខំ បំពេញការងារអស់ពីសមត្ថភាព ។ ការចូលនិវត្តន៍របស់អ្នកស្រីបានបន្សល់ទុកនូវស្នាដៃ និងកេរ្តិ៍ឈ្មោះយ៉ាងល្អនៅក្នុងសង្គម ។ ឆ្នាំ ២០២១ នេះ អ្នកស្រីត្រូវដល់ពេល ដែលត្រូវចូលនិវត្តន៍ហើយ និងបានងាកមកចាប់របរលក់ដូរចំណីអាហារតាមរទេះវិញ ។ ដូច្នេះសូមបងប្អូនដែលជាអ្នកដំណើរទាំងឡាយ ប្រសិនបើបានឆ្លងកាត់កន្លែងលក់ដូររបស់អ្នកស្រី សូមជួយទិញ និងគាំទ្រដល់អតីតស្ត្រីនគរបាលរូបនេះផង ។ កន្លែងលក់ដូររបស់អ្នកស្រី គឺនៅម្ដុំតោពីរ ស្ពាន ៧មករា រាជធានីភ្នំពេញ ។ លេខទំនាក់ទំនង៖ ០៩៣៣៩៥១៦១ ៕

មតិយោបល់