• 2021-05-25 02:48:17
  • ព័ត៌មាន

ខ្លះលាន់មាត់ថាដូចនៅសេអ៊ូល ខ្លះថាដូចសិង្ហបុរី តាមពិតទិដ្ឋភាពទាំងនេះនៅព្រះសីហនុ រីកចម្រើនខ្លាំង

  • 2021-05-25 02:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុហាក់មានសន្ទុះរីកចម្រើនខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ក៏ដូចជាការរៀបចំតាមតំបន់ឆ្នេរ និងកន្លែងកម្សាន្តនានានៅក្នុងខេត្តទាំងមូល។

តាមរយៈរូបភាពជាច្រើនសន្លឹកដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Sim Kimhort កាលពីថ្ងៃទី ២៤ ឧសភា កន្លងទៅនេះ ឃើញថានៅក្នុងខេត្តព្រះសីហនុមានការកែប្រែមុខមាត់យ៉ាងខ្លាំង ជាពិសេសបើមើលទៅលើភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ផ្លូវថ្នល់ខ្វាត់ខ្វែង អមជាមួយនឹងការលើកទង់ជាតិកម្ពុជាដាក់បង្ហាញសងខាងផ្លូវធ្វើដំណើរដែលជាទីគួរឲ្យចង់គយគន់សម្រស់នៅក្នុងខេត្តមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ សំណង់អគារធំៗ ត្រូវបានប្រតិដ្ឋខ្លួនខ្លាំងយ៉ាងអង់អាចស្ទើរគ្រប់កន្លែង ក្នុងទីរួមខេត្ត និងតាមតំបន់ឆ្នេរ ដែលនេះជាការបង្ហាញយ៉ាងច្បាស់ថាជាខេត្តព្រះសីហនុកំពុងតែបង្ហាញសក្តានុពលរបស់ខ្លួននៅលើវិស័យពាណិជ្ជកម្មពិតៗ ៕

ខាងក្រោមជារូបភាពបន្ថែមដែលបង្ហាញពីភាពរីកចំរើនក្នុងខេត្តព្រះសីហនុ៖

រូបភាពដោយ៖ Sim Kimhort

អត្ថបទ ៖ មេខាឡា

មតិយោបល់