• 2021-05-25 03:19:27
  • ព័ត៌មាន

ច្រើនសន្លឹកតាមដងផ្លូវពីកំពត ទៅកែប ផ្កាកោ្ងកកំពុងរីកយ៉ាងស្គុះស្គាយ ស្អាតខ្លាំងមិនចាញ់សាគូរ៉ាជប៉ុន

  • 2021-05-25 03:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវផ្កាក្ងោករីកបានមកដល់ហើយ វាចាប់ផ្ដើមជម្រុះស្លឹកអស់ នៅសល់តែផ្កាក្រពុំជាចង្កោមធំៗ ពណ៌ក្រហមឆ្អិនឆ្អៅ ស្អាតខ្លាំងដូចផ្ទាំងគំនូរ គយគន់មិនចេះឆ្អែតឆ្អន់ ។

នៅរដូវនេះ ប្រសិនបើលោកអ្នក បានធ្វើដំណើរទៅកាន់ខេត្តកំពត ហើយហួសទៅខេត្តកែប នៅតាមដងផ្លូវ នឹងភ្លឹកភ្លាំងស្មារតី នឹងសម្រស់ផ្កាក្ងោកកំពុងរីកធំៗ ដង្ហែគ្នាជាជួរ មិនដាច់ភ្នែក ពិតជាស្អាតខ្លាំង គយគន់ហើយ រំសាយអស់នូវរាល់ទុក្ខកង្វល់ដោយមិនដឹងខ្លួន ។ ជាពិសេសនោះ អមដោយការធ្វើដំណើរលើផ្លូវជាតិដ៏រលោង មានសួនច្បារពុះចែកទ្រូងផ្លូវ នាំឱ្យការធ្វើដំណើរហាក់មួយភ្លែត ព្រោះអារម្មណ៍នៅដិតដាមនឹងសម្រស់ធម្មជាតិ ខ្យល់អាកាសបក់មកពីសមុទ្រ មកប៉ះនឹងផ្ទៃមុខ នាំឱ្យដំណើរកម្សាន្តមួយនេះ ពិតជាស្រស់ស្រាយណាស់ ។

តោះមកទស្សនាទិដ្ឋភាពដ៏ស្រស់បំព្រងខាងក្រោមនេះ៖

រូបភាព៖ Sovan Da

មតិយោបល់
អត្ថបទពេញនិយម