• 2021-05-29 07:50:47
  • ព័ត៌មាន

ទម្លាប់មិនល្អ ៦ធ្វើឲ្យរន្ធញើសរីកធំ ចេញស្នាមអុជខ្មៅជ្រួញទោះនៅតែផ្ទះ និងវិធីព្យាបាល

  • 2021-05-29 07:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ពេលគេងមិនលក់ ចាប់អារម្មណ៍ឃើញថាមុខស្លក់ ស្បែកយារបាត់ភាពតឹងណែន ហើយរន្ធញើសប្រែជាធំខុសធម្មតា មែនទេ? ពិតណាស់! នេះមិនមែនជាមូលហេតុតែម្យ៉ាង ដែលធ្វើឲ្យរន្ធញើសអ្នកកាន់តែធំ សាច់មុខមើលទៅចាស់ និងលេចចេញនូវបញ្ហាស្បែកជាច្រើននោះទេ។

រន្ធញើសរីកធំ គឺបណ្ដាលមកពីជាតិប្រេងនៅលើផ្ទៃមុខច្រើន លាយឡំជាមួយធូលីដី និងកោសិកាងាប់ៗដែលមិនបានជម្រុះចោលស្អាតល្អ បូករួមនឹងមូលហេតុជាច្រើនផ្សេងទៀត ដូចជា ៖

១. ប្រើផលិតផលជម្រុះកោសិកាលើសកម្រិត

ការដុះខាត់ជម្រុះកោសិកាចាស់ៗលើស្បែក អាចជួយសម្អាតជាតិកខ្វក់ ជាតិប្រេង ដែលអាចបង្កឲ្យស្ទះរន្ធញើស។ តែការធ្វើញឹកញាប់ពេកក៏អាចធ្វើឲ្យស្បែកមានបញ្ហាដែរដូចជា ធ្វើឲ្យស្បែកស្ងួតខ្លាំង បាត់បង់ស្រទាប់ការពារ។ ដំណោះស្រាយ៖ គួរជម្រុះកោសិកាចាស់ៗម្តង ឬ ពីរដង ក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ សូម្បីតែការលាងសម្អាតមុខ ក៏មិនគួរលើសពី ២ដងដែរក្នុងមួយថ្ងៃ។

២. សម្លឹងអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រយូរម៉ោង

ទោះមើលទៅតិចតួចមែន តែការចំណាយពេលយូររាប់ម៉ោងប្រឹងសម្លឹងអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រ អាចធ្វើឱ្យស្បែកស្លក់ ប្រែជាស្រអាប់ខ្មៅ និងស្ងួត ឬឡើងអាចម៍រុយបាន។

ដំណោះស្រាយ ៖ គួរលាបឡេការពារកម្តៅថ្ងៃ ដូចពេលចេញក្រៅដែរ ពិសេសសម្រាប់អ្នកត្រូវធ្វើការងារប្រើប្រាស់កុំព្យួរទ័រច្រើន។

៣. គេងមិនគ្រប់គ្រាន់ ៖

បើអ្នកនៅផ្ទះហើយមើលទូរស័ព្ទយូរម៉ោង ពិតជាពិបាកឲ្យងងុយគេងខ្លាំងណាស់។ ជាលទ្ធផល បើអ្នកមិនបានគេងលក់ស្កប់ស្កល់នោះទេ នោះរាងកាយអ្នកនឹងមិនអាចផលិតអ័រម៉ូនល្អ ៗ (repairing hormone) ដើម្បីជួយពង្រឹងសុខភាព និងស្បែកបានឡើយ។

ដំណោះស្រាយ ៖ គួរឈប់មើលទូរស័ព្ទមុនម៉ោងគេង យ៉ាងហោចណាស់ ២ម៉ោង ។

៤. ញេចមុនគ្រប់ប្រភេទទាំងមុនមិនទាន់ទុំស្រួលបួល

បើអ្នកបង្ខំញេចទាំងមុនមិនទាន់ទុំស្រួលបួល បាក់តេរីនឹងចូលទៅកាន់ស្រទាប់នៃស្បែក ដែលធ្វើឲ្យមុនកាន់តែរាលដាល រន្ធញើសរីកធំ និងបន្សល់ទុកនូវស្នាមមិនងាយជាសះស្បើយ។

៥. ឧស្សាហ៍ថែមគ្រឿងសម្អាង

ចង់ស្អាតច្បាស់ជាឧស្សាហ៍ផាត់មុខ។ តែបើអ្នកផាត់ម្សៅក្រាស់ៗ ប្រៀបបានដូចជាអ្នកកំពុងបញ្ជូនជាតិកខ្វក់ ជាតិប្រេង និងបិទរន្ធញើសជិតឈឹង។ ពេលនោះហើយ ដែលធ្វើឲ្យស្បែកងាយនឹងកើតបញ្ហាផ្សេងៗ ជាពិសេស គឺ ចេញមុនតែម្តង។

៦. ប្រើប្រាស់ផលិតផលដែលមិនត្រូវនឹងស្បែកមុខ

ត្រូវប្រយ័ត្នឲ្យមែនទែនមុនសម្រេចចិត្ត ជ្រើសរើសផលិតផលអ្វីមួយមកលាបលើស្បែកមុខ។ បើមិនច្បាស់ គួរតេស្តិ៍វាលើស្បែកចង្ការ ឬ កញ្ចឹងកជាមុនសិន (សម្រាប់អ្នកស្បែកងាយមានប្រតិកម្ម)។

បើសិនជាអ្នកកំពុងមានបញ្ហាស្បែកមុខ ដូចជា ៖ រន្ធញើសរីកធំ, សម្បូរមុនសាច់, ស្នាមអុជខ្មៅ , ជ្រីវជ្រួញ, ឡើងរោលក្រហម (ដោយសារប្រើផលិតផលខុសពីមុនមក), ហើយមិនដឹងគួរជ្រើសរើសផលិតផលអីល្អ អ្នកអាចសាកល្បងប្រើប្រាស់គ្រីមលាបមុខ Max Beauty (Miracle Anti-wrinkle Cream) បាន។

Miracle Anti-Wrinkle Cream សមស្របសម្រាប់ស្បែកគ្រប់ប្រភេទ ព្រោះវាជាផលិតផលធម្មជាតិ មិនមានសារជាតិគីមី កាត់ឲ្យស្បែកឱ្យស្តើងសឡើយ ដែលបាននាំចូលពីសហរដ្ឋអាមេរិក និងបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រឹមត្រូវ មានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាទិញផ្សេងៗ អ្នកអាចទាក់ទងទៅកាន់៖

  • ហ្វេសប៊ុកផេក ៖ ALIGO-COLTD
  • លេខទូរស័ព្ទ ៖ 069 907 069 ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់