• 2021-05-26 02:43:14
  • ព័ត៌មាន

ប៉ុន្មានសន្លឹក បង្ហាញពីភាពខុសគ្នាដូចមេឃ និងដី ក្រុងព្រះសីហនុឆ្នាំ ២០២០ និងបច្ចុប្បន្ន

  • 2021-05-26 02:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ បានកែប្រែមុខមាត់ថ្មី ជាដែនដីដ៏ស៊ីវិល័យក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធដ៏រីកចម្រើន មានសំណង់អគារខ្ពស់ៗ ផ្លូវតូចធំ ខ្វែងខ្វាត់ កំពុងបង្កើនសម្រស់ដ៏ទាក់ទាញទៅកាន់ពិភពលោក ។

ក្រឡេកទៅមើលទិដ្ឋភាពកាលពីដើមឆ្នាំ ២០២០ និង ឆ្នាំ​២០២១ នេះ ភាពខុសប្លែកគ្នា តាមរយៈរូបភាពជាច្រើនសន្លឹកបានបង្ហាញយ៉ាងច្បាស់ ពីភាពផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៅក្រុងព្រះសីហនុ ស្ទើរតែមិនគួរឱ្យជឿ រហូតដល់មហាជនប្រៀបប្រដូចទៅនឹងបណ្ដាប្រទេសជឿនលឿនទៀតផង ។ ផ្លូវ ៣៨ខ្សែនៅក្នុងក្រុងបានស្ថាបនារួចរាល់ មានទាំងមហាវិថី វិថី ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន សណ្ដាប់ធ្នាប់ទីក្រុង បរិស្ថានក៏ត្រូវបានកែលម្អឡើងវិញ ។ នេះបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការដឹកនាំរបស់អភិបាលខេត្ត ដែលគេបានស្គាល់យ៉ាងច្បាស់ថា លោកពិតជាមានសមត្ថភាពមិនធម្មតានោះទេ គឺឯកឧត្ដម គួច ចំរើន ៕

ខាងក្រោមជាទិដ្ឋភាពបង្ហាញពីការអភិវឌ្ឃន៍យ៉ាងឆាប់រហ័សក្នុងខេត្តព្រះសីហនុ៖

ប្រភពរូបភាព ៖ ស៉ឹម​ គឹមហ៊ត

អត្ថបទ ៖ មេខាឡា

មតិយោបល់