• 2021-05-27 01:08:03
  • ព័ត៌មាន

​ភូមិ ២ នៅក្នុងសង្កាត់ទាំង ២នេះ កំពុងផ្ទុះរាលដាលកូវីដឡើងវិញ ត្រូវកំណត់ជាតំបន់លឿងទុំ ១៤ថ្ងៃ

  • 2021-05-27 01:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងប្រការ ១ នៃសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ត្រូវបានកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទូលសង្កែទី១ ខណ្ឌប្ញស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់ រយៈ ពេល ១៤ (ដប់បួន) ថ្ងៃគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ។

សូមបញ្ជាក់ថា តំបន់ផ្សារតូចនៅក្នុងសង្កាត់ទួលសង្កែទី១ បានរកឃើញមនុស្សជាច្រើនរយនាក់ទៀត មានវិជ្ជមានវីរុសកូវីដ១៩ ជាបន្តបន្ទាប់ ។ ចំណែកឯភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ មានករណីផ្ទុះឆ្លងរាលដាលលើកម្មករ-​កម្មការិនីជាច្រើននាក់ ។ ដូច្នេះសូមប្រជាពលរដ្ខនៅតំបន់ទាំងនេះ សូមប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាព ៕

មតិយោបល់