• 2021-05-27 03:09:17
  • ព័ត៌មាន

បាក់ចង្កេះបាត់! មានរឿងយល់ច្រឡំមួយនេះសោះ ទើបកម្មករនាំគ្នារត់ចេញពីរោងចក្រផ្អើលម្សិលមិញ

  • 2021-05-27 03:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពីល្ងាចថ្ងៃពុធ ទី ២៦ ឧសភា ឆ្នាំ ២០២១ នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្រុងបាវិត ខេត្តស្វាយរៀង មានកម្មករ-កម្មការិនីជាច្រើនសម្រុករត់ចេញពីរោងចក្រ ក្រោយដឹងថាមានគ្រូពេទ្យធ្វើតេស្តរកឃើញកម្មករ ជិត ៦០នាក់វិជ្ជមានកូវីដ-១៩ ។

ករណីនេះ បើតាមការបញ្ជាក់ពីឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឱ្យដឹងថា តាមពិតក្រុមគ្រូពេទ្យរកឃើញកម្មកររោងចក្រ (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ។ ចំណែកឯកម្មករដែលរត់ចេញមកដូចទឹកបាក់ទំនប់នោះ ជាកម្មកររោងចក្រផ្សេងទេ មិនមែនពាក់ព័ន្ធធ្វើតេស្តទេ ប៉ុន្តែ ពេលចេញពីធ្វើការ ស្រាប់តែឃើញគេយកសំណាកគាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅតែម្ដងទៅ ។

ដោយឡែករោងចក្រ(A and J) ឯណេះទេ ដែលបានធ្វើតេស្ត និងរកឃើញអ្នកវិជ្ជមាន ។ ចំណែកកម្មករដែលរត់សឹងជាន់ជើងគ្នានោះ ជាកម្មកររោងចក្រផ្សេងទេ ។

សូមបញ្ជាក់ថា នៅព្រលប់ថ្ងៃទី២៦ ខែឧសភានេះថា ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨នាក់ ដោយក្នុងនោះរកឃើញ៥៤នាក់ មានវិជ្ជមានកូវីដ១៩ និងដឹកយកទៅ ព្យាបាលភ្លាមៗ ៕

ទស្សនាវីដេអូ៖

ប្រភព៖ Fresh News

មតិយោបល់