- 2021-05-27 04:03:40
- ព័ត៌មាន
កម្មករនាំគ្នារត់ស្ទើរជាន់គ្នាចេញពីរោងចក្រល្ងាចមិញ ឥលូវទៅធ្វើការវិញគេមិនទាន់ឱ្យចូល
- 2021-05-27 04:03:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មករនាំគ្នារត់ស្ទើរជាន់គ្នាចេញពីរោងចក្រល្ងាចមិញ ឥលូវទៅធ្វើការវិញគេមិនទាន់ឱ្យចូល
ចន្លោះមិនឃើញ
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា កម្មករបាននាំគ្នាសម្រុកចេញពីរោងចក្រ មួយកន្លែងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញកម្មកររោងចក្រ (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩។
ពេលនេះកាន់តែពិបាកហើយ ដោយកម្មកររោងចក្រនៅក្រុងបាវិតដែលនាំគ្នារត់ចេញពីររោងចក្រម្សិលមិញនោះ ពេលព្រឹកឡើងនាំគ្នាមកចូលធ្វើកាងារវិញ ក្រុមហ៊ុនមិនអនុញ្ញាតឲ្យចូលធ្វើការទេ។ នេះបើតាមគណនីហ្វេសប៊ុក ឈ្មោះ សូ រតនះ នៅថ្ងៃទី២៧ ឧសភា ២០២១នេះ។
តាមរយៈហេ្វសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថាក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨នាក់ ដោយក្នុងនោះរកឃើញ៥៤នាក់ មានវិជ្ជមានកូវីដ១៩ និងដឹកយកទៅ ព្យាបាលភ្លាម។ ដោយឡែក អ្នកនាំគ្នារត់ទាំងនោះ នៅរោងចក្រផ្សេងទេ ។
ពោលគឺពួកគាត់ឃើញគេយកសំណាកគាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅហើយទើបមានការយល់ច្រឡំដូច្នេះ៕
ប្រភព៖ហ្វេសប៊ុក សូ រតនះ