• 2021-05-27 09:13:08
  • ព័ត៌មាន

ឡានសារ៉ែនឆ្វេចឆ្វាចពីម្សិលនៅក្រុងភ្នំពេញ គឺទៅអ្នកជំងឺផ្ទុះចេញពីខណ្ឌទាំង ៣នេះច្រើនជាងគេ

  • 2021-05-27 09:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដី ប្រកាសប័ត៌មានអំពីអត្តសញ្ញាណអ្នកឆ្លង ដែលបានរកឃើញ ចំនួន ២៩៩នាក់ បន្ថែមទៀតសម្រាប់ទិន្នន័យថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ ។ តាមសេចក្ដីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ខណ្ឌដែលមានករណីវិជ្ជមានច្រើនជាងគេនៅក្រុងភ្នំពេញ គឺរួមមាន៖

១.ខណ្ឌមានជ័យ

២.ខណ្ឌសែនសុខ

៣.ខណ្ឌឫស្សីកែវ

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

សូមជំរាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទូលសង្កែទី១ ខណ្ឌប្ញស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់ រយៈ ពេល ១៤ (ដប់បួន) ថ្ងៃគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ៕

មតិយោបល់