• 2021-05-31 03:12:23
  • ព័ត៌មាន

តិចច្រឡំដំបូលសណ្ឋាគារចុះ បន្ទប់ទឹកឆ្នេរអូរត្រេះយើងនេះទេ ស្អាតហើយទេសភាពឡើងកប់

  • 2021-05-31 03:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុងព្រះសីហនុពិតជាគួរឲ្យស្ងើចសរសើរពិតមែន ចំពោះការរៀបចំ និងការអភិវឌ្ឍន៍រីកលូតលាស់យ៉ាងឆាប់រហ័សក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់ឯកឧត្តម គួច ចំរើន មានហេដ្ឋារចនាសម្ព័ន្ធ អគារផ្លូវថ្នល់ ល្អស្អាតគួរជាទីមោទកពិតមែន មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែបន្ទប់ទឹកក៏រៀបចំបានស្រស់ស្អាតផងដែរ ដោយនៅលើដំបូលបន្ទប់ទឹកនៅឆ្នេរអូរត្រេះ មើលមួយភ្លែតស្មានតែសណ្ឋាគារលំដាប់ផ្កាយ៥ អ៉ីចឹង។ នេះបើតាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុក មានឈ្មោះ Khun Pen នាថ្ងៃទី៣០ ឧសភា ឆ្នាំ២០២១នេះ។

ប្រភពរូបភាព៖ Khun Pen

តាមរយៈរូបភាពជាច្រើនសន្លឹក មានការចែករំលែកតៗគ្នាជាច្រើន ដោយមានមហាជនពោលពាក្យសរសើររដ្ឋបាលខេត្ត ថាស័ក្ដិសមឥតខ្ចោះ ពិតជាស្រស់ស្អាតមើលសឹងតែមិនស្គាល់ថាជាបន្ទប់ទឹកនោះទេ ដោយមើលទៅមានផាសុកភាព បរិយាកាសអនាម័យល្អ ហើយខ្លះទៀតលាន់មាត់ថា នេះបន្ទប់ទឹកស្អាតម្លឹងហើយ ចុះទម្រាំផ្សេងៗទៀតតើស្រស់ស្អាតប៉ុណ្ណាទេ សមជាទីក្រុងប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា ពិតមែន៕

ប្រភពរូបភាព៖ Khun Pen
ប្រភពរូបភាព៖ Khun Pen
ប្រភពរូបភាព៖ Khun Pen
ប្រភពរូបភាព៖ Khun Pen
ប្រភពរូបភាព៖ Khun Pen
ប្រភពរូបភាព៖ Khun Pen
ប្រភពរូបភាព៖ Khun Pen
ប្រភពរូបភាព៖ Khun Pen

អត្ថបទដោយ : Su In

មតិយោបល់