• 2021-05-31 04:00:12
  • ព័ត៌មាន

ជ្រុលទៅដល់សៀមរាបហើយ ហួសទៅថតរូបកន្លែងនេះទៅ ធានាមិនស្ដាយថ្លៃសាំង

  • 2021-05-31 04:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេសភាពធម្មជាតិជើងភ្នំឃុនរាម រមណីយដ្ឋានមួយដែលហ៊ុមព័ទ្ធជុំវិញទៅដោយទេសភាពបៃតងខ្ចី តាមជើងភ្នំ ពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ បរិយាកាសដ៏សែនមនោរម្យនារដូវវស្សា អមដោយព្រៃព្រឹក្សា ក្នុងទឹកដីឃុនរាម នៃស្រុកបន្ទាយស្រី ដែលជាកន្លែងសម្រាកលំហែរកាយពីការនឿយហត់នៅក្នុងទីក្រុង មករំសាយនូវរាល់ទុក្ខកង្វល់ ជាមួយទិដ្ឋភាពស្រស់ស្អាតបរិយាកាសល្អ និងខ្យល់បរិសុទ្ធ។

ប្រសិនបើទេសចរចង់ជួបជុំមិត្តភក្តិបងប្អូន ក្រុមគ្រួសារ មកបោះតង់កម្សាន្តសប្បាយ ឬញុំាអាហារឆ្ងាញ់ៗ បូករួមនឹងបានគយគន់នូវទេសភាពដ៏ស្រស់ត្រកាលពីលើផ្ទះឈើខ្ពស់ ហើយលាយឡំជាមួយពពកមីដេដាសតាមជើងភ្នំពេលព្រឹកព្រលឹម គួរជាទីចាប់អារម្មណ៍ខ្លាំងណាស់ ពិសេសអ្នកដែរចូលចិត្តថតរូប និងចូលចិត្តទស្សនាតំបន់ព្រៃភ្នំផងដែរ៕

ប្រភព៖ ទៅលេងបន្ទាយស្រី

អត្ថបទសម្រួលដោយ : Su In

មតិយោបល់