• 2021-06-01 05:17:46
  • ព័ត៌មាន

មកស្គាល់ស្ពានវែងជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ចំណាយថវិកាសាងសង់អស់ ១,៤ពាន់លានដុល្លារ

  • 2021-06-01 05:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានថ្មីមួយឈ្មោះថា Temburong គឺជាស្ពានឆ្លងកាត់ទឹកវែងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ស្ពាននេះស្ថិតក្នុងប្រទេសប្រ៊ុយណេ មានប្រវែង ៣០គីឡូម៉ែត្រ តភ្ជាប់ពីស្រុក មូអារ៉ា ទៅ ស្រុក Temburong ដែលអាចឱ្យប្រជាជនធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកដោយមិនចាំបាច់ឆ្លងកាត់រដ្ឋមួយរបស់ប្រទេសម៉ាឡេស៊ី ដូចលើកមុនទៀតនោះទេ។

ប្រទេសប្រ៊ុយណេ ត្រូវបានបែងចែកជាពីរតំបន់ដោយរដ្ឋ សារ៉ាវ៉ាក របស់ម៉ាឡេសុី។ មុនពេលស្ពាននេះត្រូវបានបើកឱ្យដំណើរការ អ្នកធ្វើដំណើរត្រូវឆ្លងកាត់ចំណុចត្រួតពិនិត្យអន្តោប្រវេសន៍ចំនួន ៤ តាមបណ្តោយផ្លូវ ដែលជារឿយៗតែងតែបង្កផលលំបាក ដូចជាការកកស្ទះចរាចរណ៍ជាដើម។

ស្ពាន Temburong ជាស្ពានឆ្លងសមុទ្រភ្ជាប់ទឹកដីនៃប្រទេសប្រ៊ុយណេដោយកាត់បន្ថយពេលវេលាធ្វើដំណើរពី ២ ម៉ោងទៅតិចជាង ៣០ នាទី។ ស្ពានវែងជាងនៅក្នុងតំបន់អាស៊ានមួយនេះចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៤ ដោយចំណាយរយៈអស់ជាង ៦ឆ្នាំ ទើបបញ្ចប់ជាស្ថាពរ។ បើតាមការឱ្យដឹងពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ របស់ប្រទេសប្រ៊ុយណេ បានឱ្យដឹងថា ស្ពាននេះចំណាយថវិកាក្នុងការសាងសង់អស់ ១,៤ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុនធំ២ របស់កូរ៉េ និង ចិន គឺជាអ្នកទទួលរ៉ាប់រងការសាង់សង់។

ការស្ថាបនាស្ពានវែងជាងគេនៅតំបន់អាស៊ាននេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៤ ហើយត្រូវបានបើកដាក់ឱ្យដំណើរការនៅក្នុង ខែមីនា ឆ្នាំ ២០២០ កន្លងទៅ។ ដោយសារវិបត្តិកូវីដ ស្ពាននេះត្រូវបានបើកមុនការកំណត់ ពោលគឺនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ មួយថ្ងៃបន្ទាប់ពីប្រទេសប្រ៊ុយណេបានហាមឃាត់ជនបរទេសមិនឱ្យចូលក្នុងប្រទេសខ្លួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩។

បន្ទាប់ពីវិបត្តិកូវីដប្រសើរឡើងវិញ គេជឿជាក់ថា ស្ពានឆ្លងសមុទ្រដ៏វែងមួយនេះ នឹងអាចជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេស ប្រុ៊យណេ កាន់តែច្រើនឡើងថែមទៀត៕

ប្រភព៖ google ប្រែសម្រួល ៖ សង្ហា

មតិយោបល់